adverise with khmeread 2

តារា​ស្រី​រូបនេះ​មិនដែល​ទុក​សក់វែង​ទាល់តែសោះ​

        ជាការ​កត់សម្គាល់​គេ​សង្កេតឃើញ​អ្នកនាង Jieb Sopitnapa Chumpanee តារា​ថៃ​សម្តែង​ក្នុង​រឿង​"​ផ្ទះ​ស្នេហ៍​"​ចាប់តាំងពី​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​គឺ​មិនដែល​ទុក​សក់វែង ទាល់តែសោះ​។ គ្រប់​ខ្សែភាពយន្ត​ដែល​នាង​បាន​ថត​នោះ គឺ​តែងតែ​ឃើញ​នាង​ទុក​សក់​ខ្លីៗ​រហូត​។​

        ទោះបី​តារា​ស្រី​វ័យ​៤០​ឆ្នាំ​រូបនេះ​មាន​ប្តី​និង​មានកូន​ធំ​ហើយ​ក្តី​ការ​ទុក​សក់​ខ្លី​យ៉ាងណា​ក៏​នៅតែមាន​រូប​សម្ផស្ស​ស្រស់​ស្អា​ត់​មិន​ចាញ់​តារា​ថ្មីៗ​ដែល​ទើបតែ​ចូលប្រឡូក​ក្នុង​វិស័យ សិល្បៈ​នោះឡើយ​។​

       ការដែល​នាង​ទុក​សក់​ខ្លី​បែបនេះ​គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​តាំងពី​កំណើត​មកម្ល៉េះ ។  សូម​ពិនិត្យមើល​រូបភាព​ទាំងអស់គ្នា ៕​

adverise with khmeread

មតិយោបល់