បញ្ជូនជនសង្ស័យថ្នាំញៀន២នាក់ទៅតុលាការ

ភ្នំពេញ ៖  ប៉ូលិស ខណ្ឌច្បារអំពៅបានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការនៅថ្ងៃទី១សីហា បន្ទាប់ពីប៉ូលិសប៉ុស្តិ៍ព្រែកប្រាឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី៣០ កក្កដា ២០១៧ម៉ោង១១យប់។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ នោ រ៉សេត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៦៣ភ៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង២-ឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ដកហូតបានវត្ថុតាងរួមមានក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១៤កញ្ចប់ថង់តូច, កូនថង់ប្លាស្ទីកមួយចំនួន, កូនកាបូបខ្មៅ១ និងម៉ូតូ១គ្រឿងម៉ាក Chaly ពណ៌ទឹកប៊ិក គ្មានស្លាកលេខ លេខតួ-លេខម៉ាស៊ីន៣៤១៩៨៨៦។

ជនសង្ស័យ និងវត្ថុតាងត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី១ សីហា ២០១៧ តាមនីតិវិធី៕

adverise with khmeread