ឃាត់បុរសយួនម្នាក់តាមដីកាពីបទចោរកម្ម

រតនគិរី ៖ ប៉ូលិសការិយាល័យជំនាញព្រហ្មទណ្ឌខេត្តបានចុះអនុវត្តដីកា នៅចំណុច មុខផ្សារក្រុងបានលុង ស្ថិតនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ​២០១៧ វេលាម៉ោង​២ និង៤០នាទី រសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង៉ូវ វាំងបិន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ យួនមុខរបរ និងស្នាក់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ការចាប់ខ្លួនយោងតាមដីកា លេខ១៦/១៥ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទលួច។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យជំនាញបញ្ជូ​នទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread