​តារា​ចិន​កំពុង​លេចធ្លោ Lu Han ឥឡូវ​ក្លាយជា​តារា​រកចំណូលបាន​ច្រើន​បំផុត​លំដាប់​ទី​ពីរ​របស់​ចិន ចាញ់​តែ​នាង Fan Bingbing ម្នាក់​គត់

​លោក លូ​ហាន (Lu Han) វ័យ ២៧ ឆ្នាំ ជាប់​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​បញ្ជី​តារា​ចិន​ជាមួយ​អត្រា​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ ២០១៧ ដោយ​រកបាន​ប្រមាណ ៣០ លាន​ដុល្លារ តាម​ពីក្រោយ​នាង ហ្វា​ន់​ពីង​ពីង (Fan Bingbing) ដែល​រកបាន ៤០ លាន​ដុល្លារ និង​តាម​ពីក្រោយ​ដោយ​លោក Jay Chou ជាមួយ​ចំណូល ២៩,៩ លាន​ដុល្លារ​។​

​រឿង​ភាគ "Fighter of The Destiny" បាន​បញ្ចេញ​ភាគ​ចុងក្រោយ​របស់ខ្លួន​។ បើទោះជា​ភាគ​ទីមួយ​មាន​អ្នក​ចូល​ទស្សនា​នៅលើ​អន​ឡាញ​ដល់​ទៅ ២១០ លាន​ដង រឿងនេះ​ក៏​ទទួលបាន​ការកើត​សរសើរ​តិច​ទៅៗ និង​ការវាយតម្លៃ​ទាប​ពី​ទស្សនិកជន​។ ទោះជា​យ៉ាងនេះ​ក្ដី រឿងនេះ​នៅតែមាន​ទស្សនិកជន​ស្ថិតស្ថេរ ទាំងនេះ​គឺ​ដោយសារ​លោក Lu Han​។​

​លោក Lu បាន​បញ្ចេញ​វីដេអូ "Running Roe Deer Playhouse" រយៈពេល​មួយ​នាទី​របស់ខ្លួន ដើម្បី​បង្ហាញ​ការងារ​ប្រចាំថ្ងៃ​របស់គាត់​និង​ការសន្ទនា​ជាមួយ​បុគ្គលិក​របស់គាត់​។ រាល់​វីដេអូ​នីមួយៗ​ដែល​ត្រូវបាន​បញ្ចេញ មាន​ការចូល​ទស្សនា​ដ​ល់​ទៅ ១០០.០០០ ឯណោះ​៕ កាត់ត Fan Bingbing ចូល​ផង​៕

adverise with khmeread