adverise with khmeread 3

អីយ៉ា Nadech បានធ្វើ​ឲ្យ​ម្តាយ​លោក​ភ្ញាក់ផ្អើល​


        នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភះ​កាលពី​ម្សិលមិញ​នេះ​តួឯក​ប្រុស​ក្នុង​រឿង "​ចាំ​ស្នេហ៍​វិល​វិញ​" លោក Nadech​បានរៀបចំ​ពិធី​ខួបកំណើត​តូច​មួយ ជូន​ម្តាយ​ជាទី​ស្រឡាញ់​របស់ខ្លួន​រួមជាមួយ និង​មិត្តស្រី​របស់លោក​គឺ​នាង Yaya Urassaya​។​

        ក្រៅពី​វត្តមាន​សង្សា​របស់លោក​នោះ ក៏មាន​លោក James Ma ដែលជា​មិត្ត​ជិត​ស្និ​ទ្ធិ និង​មិត្តភក្តិ​រួម​អាជីព​ក្នុង​វិស័យ​កុន​ថៃ​ដទៃទៀត​ដែល​ធ្វើ​ឲ្យ បរិយាកាស​កាន់តែ​មាន​ភាពសប្បាយ​រីករាយ​។​

        នេះ​ស​បញ្ចាក់​ឲ្យ​ឃើញថា​ពួកគេ​កាន់តែ​ស្រឡាញ់គ្នា និង​បង្ហាញ​ពី​ការគោរព​ប្រ​ណិ​ប​ត្តិ​របស់​ពួកគេ​ទៅកាន់​អ្នកមានគុណ​និង​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ម្តាយ​របស់ Nadech ពេញចិត្ត​ស្តោ​កនូវ​ទំនាក់ទំនង​ល្អ​របស់​ពួកគេ​។​

        ការចូលរួម​របស់ Yaya ពិត​ជាមាន​សារៈសំខាន់​ចំពោះ​ម្តាយ​របស់លោក​Nadech ណាស់ ដោយសារតែ​នាង​ជា​ក្មេងស្រី​គួរ​ឲ្យ​ស្រឡាញ់ និង​គោរព​ចាស់ទុំ ហើយ​ថែមទាំង​ស្រឡាញ់​គាត់​ដូចជា​ម្តាយ​ថែមទៀត នេះ​ទើប​ជា​កាដូ​ដ៏​មានន័យ​សម្រាប់​គាត់​៕​

adverise with khmeread

មតិយោបល់