ឃើញមនុស្សជិះចូលផ្ទះសំណាក់ច្រើន ស្មានទៅតែធ្វើអី ការពិតចឹងសោះ...

កោះកុង ៖ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ និងកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ស្មាច់មានជ័យ បង្ក្រាបបានករណីលេងល្បែងស៊ីសងដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់តារាថ្មី ក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៣ និង២០ នាទីរសៀល ដោយឃាត់មនុស្ស១៦នាក់ (ស្រីម្នាក់)។

​ចំពោះជនសង្ស័យខាងលើ ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល មានប្រើប្រាស់ចំនួន ១០ នាក់។ ដោយឡែក ឈ្មោះ ម៉ៅ មិត្ត ហៅឆ្វេង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្រុកកំណើតនៅភូមិស្វាយរំដេងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានដីកាចាប់ខ្លួន ពីបទល្មើសជួញដូរគ្រឿងញៀន។

​ប្រតិបត្តិការនេះប៉ូលិសដកហូតវត្ថុតាងរួមមាន មេអាប៉ោង ៧ គ្រាប់, ចាន បាញ់អាប៉ោង ១, ថ្នាំញៀន WY ២ គ្រាប់ និង ម៉ាទឹកកក ៦ កំណាត់ទុយោតូច។

​មុខសញ្ញាទាំងអស់ខាងលើ កម្លាំងជំនាញរបស់ប៉ូលិសបានសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕

adverise with khmeread