Daniel Sturridge រកបានគ្រាប់បាល់មួយគ្រាប់ដ៏អស្ចារ្យសម្រាប់ Liverpool ប៉ុន្តែមានបញ្ហារបួសជាថ្មីទៀត

ខ្សែប្រយុទ្ធ Daniel Sturridge មានបញ្ហារបួសជាថ្មីទៀតអំឡុងពេលការ​ប្រកួតកម្តៅសាច់ដុំមុនរដូវកាលថ្មីដោយ Liverpool យកឈ្នះក្រុម Bayern Munich ៣-០។

 

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានប្តូរចូលលេងនៅតង់ទី២ ។​

Sturridge បានប្រឹងប្រែងយ៉ាងខ្លាំងនៅនាទីចុងក្រោយខណ:ព្យា​យាមទម្លុះ​ខ្សែ​ការពាររបស់ក្រុម Bayern Munich និងបានប្រឈមមុខមួយទល់​មួយជាមួយ​អ្នក​ចាំទីរបស់ក្រុម Bayern ហើយបានឆ្កើសបាល់រំលងអ្នកចាំទីបាន​យ៉ាងល្អ។

 

ប៉ុន្តែការព្យាយាមធ្វើបែបនេះបានធ្វើឲ្យ Sturridge មានបញ្ហារបួសជាថ្មី ទៀត​ហើយលោក Jurgen Klopp សម្រេចចិត្តប្តូរចេញតែម្តង។ Sturridge មាន ប្រវត្តិរងរបួសច្រើនលើកច្រើនសាចាប់តាំងពីផ្ទេរមកលេងនៅ​ពហុកីឡាដ្ឋាន Anfield ហើយឧប្បត្តហេតុថ្មីនេះបានក្លាយជារឿងខកចិត្តមួយ​ទៀតសម្រាប់ខ្សែ ប្រយុទ្ធរូបនេះ៕

adverise with khmeread