អ្នកគ្រូក្រមុំរំលោភសិស្សប្រុសបីនាក់នៅវិទ្យាល័យក្នុងរដ្ឋ Carolina ឥឡូវកំពុងជាប់ខ្នោះ!

គ្រូគណិតវិទ្យាវ័យ ២៥ ឆ្នាំម្នាក់នៅឯវិទ្យាល័យរដ្ឋ Carolina ភាគខាងជើងមួយកន្លែងត្រូវបានចាប់ខ្លួនពីបទសង្ស័យរួមភេទជាមួយនឹងសិស្សប្រុសចំនួនបីរូប។

អ្នកគ្រូឈ្មោះ Erin McAuliffe ត្រូវបានជាប់ឃុំឃាំង និងត្រូវបានចោទប្រកាន់ជាមួយបទល្មើសចំនួនបីនៃសកម្មភាពផ្លូវភេទជាមួយនឹងសិស្ស និងបទល្មើសមួយទៀតអំពីសេរីភាពមិនសមរម្យជាមួយនឹងអនីតិជន។

មន្រ្តីប៉ូលិសបានបើកដំណើរការស៊ើបអង្កេតទៅលើនាង McAuliffe បន្ទាប់ពីមន្រ្តីសាសានៅឯវិទ្យាល័យ Rocky Mount Preparatory បានកោះហៅពួកគេដើម្បីរាយការណ៍អំពីការចោទប្រកាន់នៃទង្វើមិនសមរម្យប្រឆាំងជាមួយនឹងអ្នកគ្រូរូបនេះ។

យោងតាមសម្តីរបស់ប៉ូលិសបានឱ្យដឹងថា គ្រូគណិតវិទ្យារូបនេះត្រូវបានចោទប្រកាន់ថាបានរួមភេទជាមួយនឹងសិស្សបីរូប ដែលបានប្រព្រឹត្តិឡើងនៅក្នុងទីធ្លាសាលាទាំងអស់។

នាង McAuliffe ក៏ត្រូវបានបណ្តេញចេញពីសាលាផងដែរ ពោលមុនមួយថ្ងៃដែលប៉ូលិសបានចោទប្រកាន់នាងថាបានរួមភេទជាមួយនឹងអនីតិជន។

ប៉ូលិសបាននិយាយថា ជនរងគ្រោះចំនួនពីររូបមានវ័យ ១៧ឆ្នាំ និងជនរងគ្រោះទីបីគឺមានវ័យ ១៦ឆ្នាំ។

ស្ថិតនៅក្នុងបណ្តាញសង្គម នាង McAuliffe បានលើកឡើងថា នាងគឺមិនទាន់រៀបការនៅឡើយនោះទេ និងរស់នៅក្នុងទីក្រុង Rocky Mount ជាមួយនឹងសុនខមួយក្បាល និងឆ្មាមួយក្បាលរបស់នាង៕

adverise with khmeread