វីវរ!!! ម៉ាស៊ីនមនុស្សយន្តខួរក្បាលឆ្លាត AI របស់ហ្វេសប៊ុក បង្កើតភាសាផ្ទាល់ខ្លួនរបស់វា ឥឡូវត្រូវគេបិទចោលហើយ

អ្នកវិទ្យាសាស្រ្តបានបិទចោលនូវម៉ាស៊ីនរ៉ូបូតរបស់ហ្វេសប៊ុក ដោយសារតែវាត្រូវបានគេរាយការណ៍ថា បានបង្កើតនូវភាសាផ្ទាល់ខ្លួនរបស់វា។

អ្នកស្រាវជ្រាវបានសម្គាល់ថា មនុស្សយន្តប្រើបច្ចេកវិជ្ជាខួរក្បាលសិប្បនិម្មិតឆ្លាតវៃ (Artificial Intelligence ឬ AI) ដែលពួកគេបានបង្កើតឡើងនោះ បានចាប់ផ្តើមបង្កើតនូវពាក្យកូដរបស់ពួកវាផ្ទាល់។

ដំបូងវាមើលទៅហាក់ដូចជាភាសាដែលស្តាប់មិនបានទាំងស្រុងមួយ ប៉ុន្តែគេបានបញ្ជាក់យ៉ាងច្បាស់ថា ម៉ាស៊ីនដែលមានឈ្មោះ Bob និង Alice ជាក់ស្តែងកំពុងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ។

មនុស្សយន្តទាំងពីរបានបញ្ឈប់ប្រើប្រាស់ភាសាអង់គ្លេសយ៉ាងឆាប់រហ័ស ហើយអាចយល់ពីសម្តីមនុស្សយន្ត AI គ្នាវាដទៃទៀត។

រឿងនេះកើតឡើង បន្ទាប់ពីមនុស្សយន្ត AI ដទៃទៀតបានអភិវឌ្ឍនៅក្នុងលំនាំស្រដៀងគ្នានៅកន្លែងផ្សេង ដូចគ្នាទៅនឹងពេលដែលកម្មវិធីបកប្រែ Google Translate បានបង្កើតនូវភាសាផ្ទាល់ខ្លួនរបស់វាដែរ៕

adverise with khmeread