ម្តាយវ័យក្មេងម្នាក់លួចកន្ទបកូនក្មេង២ដុំពីហាងទំនើប ត្រូវម្ចាស់ហាងតេហៅប៉ូលិស...ពេលប៉ូលិសមកដល់ទើបដឹងរឿង!

មន្រ្តីប៉ូលិសដ៏មានចិត្តសន្តោសម្នាក់ទទួលបានទទួលការសាទរសម្រាប់ទង្វើសប្បុរសរបស់គាត់ ដែលគាត់បានប្រព្រឹត្តិទៅលើម្តាយវ័យក្មេងម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានលួចអីវ៉ាន់នៅហាងលក់ទំនិញ។

មន្រ្តីប៉ូលិសឈ្មោះ Bennet Johns ដែលបានផ្លាស់ចូលទៅក្នុងទីក្រុង Laurel ស្ថិតនៅក្នុងនាយកដ្ឋាន​ប៉ូ​លិសក្នុងតំបន់ទីក្រុងជនបទ Maryland កាលពីខែឧសភា ត្រូវបានហៅទៅកាន់ហាងលក់ទំនិញមួយកន្លែងកាលពីថ្ងៃទី២២ ខែកក្កដា ទាក់ទិនទៅនឹងស្រ្តីវ័យ ២០ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទលួចទំនិញ។

ស្រ្តីជាប់ជាប់បានមកជាមួយនឹងទារកប្រុសរបស់នាង ហើយត្រូវបានគេរាយការណ៍ថាបានទិញទំនិញមួយចំនួន ប៉ុន្តែមិនមានប្រាក់ ១៥ដុល្លារសម្រាប់កន្ទបចំនួនពីរដុំ ដូច្នេះបានព្យាយាមដើរចេញពីហាងជាមួយនឹងកន្ទបទាំងនោះ។

ឆ្មាំសន្តិសុខហាងលក់ទំនិញម្នាក់ចាប់បាននូវសកម្មភាពរបស់នាង និងបានតេទៅមន្រ្តីប៉ូលិសដើម្បីចាប់ខ្លួននាង។

ប៉ុស្តិ៍នគរបាល Laurel PD បានចេញសេចក្តីថ្លែងការណ៍ថា "មន្រ្តីប៉ូលិស Johns បានពិចារណាលើស្ថានភាពនេះ ហើយបន្ទាប់មកបានសម្រេចចិត្តទិញកន្ទបពីលុយក្នុងហោប៉ៅផ្ទាល់របស់ខ្លួន ដូច្នេះក្មេងតូចមួយនោះមិនទទួលរងទុក្ខលំបាកនោះឡើយ"។

ទោះបីជាគាត់មិនបានចាប់ខ្លួនស្រ្តីរូបនោះ លោកប៉ូលិស Johns បានចេញលិខិតស្នាមមួយសម្រាប់បទល្មើសលួចទំនិញដល់នាងផងដែរ៕

adverise with khmeread