ប៉ូលិសបាញ់បុរសម្នាក់ពីក្រោយខ្នង ប្រហារជីវិតចោល រួចផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីរំលោភសម្លាប់ក្មេងស្រីអាយុ ៣ ឆ្នាំ

បុរសម្នាក់ដែលបានរំលោភ និងសម្លាប់ក្មេងស្រីវ័យបីឆ្នាំម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតជាមួយនឹងកាំភ្លើងយន្ត។

បុរសឈ្មោះ Muhammad al-Maghrabi វ័យ ៤១ឆ្នាំ ត្រូវបានសម្លាប់ ខណៈត្រូវផ្តួលឱ្យក្រាបទៅនឹងដី ក្រោយការកាត់ទោសរបស់គាត់ ជុំវិញការស្លាប់របស់ក្មេងស្រីតូចម្នាក់មានឈ្មោះ Rana Yahya Al-Matari ។

ការកាត់ទោសរបស់គាត់ បានធ្វើឡើងនៅទីសាធារណៈ និងត្រូវបានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ទាំងអស់ក្នុងប្រទេសយេម៉ែនទៀតផង។

គាត់ត្រូវបានបាញ់សម្លាប់ពីក្រោយខ្នង នៅចំពោះមុខហ្វូងមនុស្សរាប់សិបម៉ឺននាក់ ខណៈដែលប្រជាជនមួយចំនួនបានផ្តិតទិដ្ឋភាពនៃការប្រហារជីវិតមួយនេះ ដែលបានប្រព្រឹត្តិឡើងនៅក្នុងទីក្រុងសាណា៕


 

adverise with khmeread