adverise with khmeread 1

ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ឪពុក​តិរច្ឆាន​ម្នាក់​នៅ​ហ្វ៊ី​លី​ពី​ន​បានធ្វើឱ្យ​កូនស្រី​មាន​ផ្ទៃពោះ​ទាំង​មិនទាន់​គ្រប់​វ័យ​

​    ​ពិភពលោក​សព្វថ្ងៃ​កាន់តែ​គួរឱ្យខ្លាច​ហើយ​! ដំណឹង​គួរឱ្យ​តក់​ស្ល​ត់​កើតឡើង​ឥត​ឈប់​។ បទល្មើស​សាហាវយង់ឃ្នង​មួយ​បាន​ល្បី​សុសសាយ​ពេញ​ព័ត៌មាន​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ពុធ ទី ១០ ខែកុម្ភៈ​។ ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ម្នាក់​ត្រូវគេ​និយាយថា​ត្រូវ​ឪពុក​បង្កើត​ចាប់រំលោភ​រហូត​ទាល់​តែមាន​ផ្ទៃពោះ​។

​    ​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​របស់​ហ្វ៊ី​លី​ពី​ន នាង​ត្រូវបាន​ឪពុក​កេងចំណេញ​នៅ​រាត្រី​មួយ​កាលពី​ខែមេសា​ឆ្នាំមុន ខណៈដែល​ឪពុក​តិរច្ឆាន​នេះ​កំពុងស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ អំពើ​គួរឱ្យ​ស្អប់ខ្ពើម​នេះ​បានធ្វើឱ្យ​នាង​សម្រាលកូន​បាន​ម្នាក់​កាលពី​សប្តាហ៍​មុន​។

​    ​នាង​មិនអាច​ស្វែងរក​ការជួយ​អ្វី​បាន​នោះទេ ដោយសារតែ​ការភ័យខ្លាច ប៉ុន្តែ​ម្តាយ​របស់​នាង​មានបំណង​ដាក់ពាក្យ​ប្តឹង​ប្រឆាំងនឹង​ជនសង្ស័យ​ជា​ឪពុក​នេះហើយ​៕  

 

adverise with khmeread

មតិយោបល់