កុមារីអាយុ ៧ ឆ្នាំម្នាក់ត្រូវឃាតកររំលោភរួចសម្លាប់យកសពបោះចោលក្នុងស្រះទឹក

កណ្តាល​ ៖​ កុមារីអាយុ ៧ ឆ្នាំម្នាក់បាត់ពីផ្ទះមួយថ្ងៃស្អែកឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពនៅក្នុងស្រះទឹកស្លាប់​ ហើយសមត្ថកិច្ចសន្និដ្ឋានថា​ ឃាតកររំលោភរួចសម្លាប់យកសពមកបោះចោលក្នុងទឹកស្រះ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមណ្ឌលយោធិនពិការ៣១៧ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

​ប៉ូលិសនិយាយថា​កុមារីរងគ្រោះឈ្មោះ គ.ស.ណ អាយុ៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរស់នៅក្នុងបន្ទុកជាមួយឪពុក.ម្តាយ​មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ។ 

​ប៉ូលិសបានឱ្យដឹងថាកាលពីថ្ងៃទី១ សីហា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទី យប់ឪពុកម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគគីរថាបានបាត់កូនស្រី។

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញបានចុះជួយស្រាវជ្រាវរកតែរកមិនឃើញ។ លុះដល់ម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២ សីហា មានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថា បានប្រទះឃើញសពក្មេងស្រីរងគ្រោះស្លាប់នៅចំណុចខាងលើ។

​ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញខេត្ត.ស្រុកសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិនៃស្នងការដ្ឋានខេត្តនិងអង្គភាពការពារកុមារ CPU រួមជាមួយកម្លាំងប៉េអឹម អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងឪពុកម្តាយជនរងគ្រោះ បានចុះពិនិត្យធ្វើកោសល្យវិច័យសាកសពឃើញមានស្លាកស្នាមជាំផ្នែកខាងមុខ និងប្រដាប់ភេទមានដាច់រលាត់ចេញឈាមហើយ បានសន្និដ្ឋានក្មេងស្រីរងគ្រោះត្រូវមិនស្គាល់អត្តសញ្ញាណរំលោភរួចសម្លាប់យកសពទៅចោលក្នុងទឹកស្រះ។​    
​   ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងប្រមូលយកវត្ថុតាងជុំវិញកន្លែងកើតហេតុដើម្បីកសាងសំណុំរឿងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread