ប្រសិនបើឆ្កែចិញ្ចឹមនៅសុខៗ យកក្បាលជល់ជញ្ជាំង ប្រញាប់នាំវាទៅពេទ្យសត្វ!

អ្នកដែលស្រឡាញ់សត្វ ខិតខំណាស់ ដើម្បីសង្គ្រោះសត្វចិញ្ចឹមពេលវាឈឺ និងធ្វើឱ្យវារីករាយហើយសុខភាពល្អ។ ប៉ុន្តែជួនកាល អ្នកនឹងមិនដឹងថាសុនខជាទីស្រឡាញ់កំពុងឈឺជំងឺអ្វីទេ។ 

ប្រសិនបើលោកអ្នកសង្កេតឃើញសុនខបញ្ចេញឥរិយាបថប្លែកៗ ដូចជា មិនស៊ី មិនផឹក កន្ទុយចាប់ផ្តើមខ្វៀន ជាពិសេស ជល់ក្បាលវានឹងជញ្ជាំងបានន័យថាវាកំពុងកើតជំងឺអ្វីមួយក្នុងខ្លួនវាហើយ។ ដូច្នេះប្រសិនបើលោកអ្នកស្រឡាញ់វា គួរនាំទៅពេទ្យសត្វជាប្រញាប់។ 

១. ប្រសិនបើឆ្កែបញ្ចេញអាការៈធុញទ្រាន់ គឺបង្ហាញថាវាកំពុងមានបញ្ហាបេះដូង និងជំងឺឆ្លងពីចៃឆ្កែ និង ប៉ារ៉ាស៊ីត។ 
២. ប្រសិនបើវាមិនស៊ីមិនផឹក ជាសញ្ញាបង្ហាញថា​ វាកើតជំងឺច្រើនមុខមិនអាចថ្លាថ្លែងបាន។ 
៣. ប្រសិនបើនៅសុខៗកន្ទុយវាខ្វៀន បានន័យថា វាមានជំងឺតម្រងនោម។ 
៤. ប្រសិនបើវាចេះតែរត់លាក់ពួន បានន័យថា រាងកាយវាចាប់ផ្តើមបាក់កម្លាំង ឬ ទ្រុឌទ្រោម។
៥. ប្រសិនបើឆ្កែហើមពោះ ក្អួត គឺជាសញ្ញាបង្ហាញពីភាពមិនប្រក្រតីក្នុងប្រព័ន្ធអង្គជាតិរបស់វា។
៦. ប្រសិនបើវាជ្រុះរោម បានន័យថា វាកំពុងកើតជំងឺស្ត្រេស។ 
៧. ប្រសិនបើឆ្កែចាប់ផ្តើមកាចដាក់ម្ចាស់ខ្លួនឯង កុំខឹងវាអី ព្រោះវាកំពុងគ្រុនក្តៅ។ 
៨. ប្រសិនបើវាជល់ក្បាលនឹងជញ្ជាំង បានន័យថាវាកំពុងកើតជំងឺផ្លូវដង្ហើម ពិបាកក្នុងខ្លួន។
៩. ប្រសិនបើនៅសុខៗសុនខហើមពេញខ្លួន មានន័យថាវាកំពុងមានជំងឺធ្ងន់ធ្ងរអ្វីម្យ៉ាង។ 
១០. ប្រសិនបើវាខូចដំណើរ មានន័យថា​ វាកំពុងត្រូវរបួសត្រង់ចំណុចណាមួយ ដោយសារគ្នាវាខាំ ឬ គេវាយវា៕

adverise with khmeread