ដល់ពេលត្រូវលាងសួតចេញម្តងហើយ សម្រាប់អ្នកជក់បារី!!!

ការជក់បារី គឺរីករាលដាលញៀនជក់ពេញពិភពលោក។ ក្នុងឆ្នាំ ២០១៥ មនុស្សប្រហែល ១៥ នាក់ក្នុងចំណោម ១០០ នាក់នៅអាយុ ១៨ ឆ្នាំ ជក់បារីនៅអាមេរិក។ នេះមានន័យថា ក្មេងជំទង់ ជាង ៣៦ លានជក់បារីនៅអាមេរិក ហើយ ១៦ លានក្នុងចំណោមនោះគឺមានជំងឺសួតទាំងអស់។

ការជក់បារីបានក្លាយជាទម្លាប់ដែលមិនអាចគ្រប់គ្រងបាន ដោយសារតែថ្នាំជក់មានផ្ទុកសារធាតុនីកូទីនជ្រៀបចូលខួរក្បាលលឿន នៅពេលអ្នកស្រូបម្ដងៗ និងមានអារម្មណ៍ស្រស់ស្រាយ បំបាត់ស្រេ្ដសមួយរយៈខ្លី។ ហើយសារធាតុនេះក៏ធ្វើឱ្យអារម្មណ៍និងចង្វាក់បេះដូងឡើងខ្ពស់ផងដែរ។

ដោយសារតែហេតុផលនេះ វាធ្វើឱ្យអ្នកញៀន ដោយសារខួរក្បាលនឹងទាមទាររៀងរាល់ពេលអ្នកស្ដ្រេស ឬនៅពេលអ្នកចង់សម្រួលអារម្មណ៍។ ជាអកុសល ការជក់បារីធ្វើឱ្យសួតរបស់អ្នកខូច និងមិនអាចកែប្រែបាន។ យ៉ាងណាមិញ ដល់ពេលអ្នកត្រូវកម្ចាត់ជាតិពុលទាំងនោះចេញម្ដងហើយ ហើយនេះជាគ្រឿងផ្សំសម្រាប់អ្នក។

* គ្រឿងផ្សំ៖
- រមៀត ២ ស្លាបព្រាបាយ
- ខ្ទឹមបារាំង ៤០០ ក្រាម
- ខ្ញីទំហំប៉ុនមេដៃ
- ស៊ីរ៉ូ Maple ៣៧០ មិល្លីត្រ (តម្លៃក្រៅប្រទេស ៧ ដុល្លារ)
- ទឹក ១ លីត្រ

* របៀបធ្វើ៖
លាយស៊ីរ៉ូ Maple ចូលក្នុងទឹក និងដាំវារហូតដល់ពុះ។ បិទភ្លើងសិន រួចហាន់ ខ្ញី និងខ្ទឹមបារាំង និងដាក់គ្រឿងផ្សំផ្សេងទៀតចូល បន្ទាប់មកដាក់ដាំឱ្យពុះម្ដងទៀត។ ដាក់រមៀតចូល និងបើកភ្លើងរឹមៗរហូតដល់គ្រឿងផ្សំទាំងអស់សល់ពាក់កណ្ដាលនៃធាតុដើម។ ស្រិតវាចូលក្នុងកែវមួយ និងទុកចោលឱ្យត្រជាក់ក្នុងទូទឹកកក។

ទទួលទានគ្រឿងផ្សំនោះ ២ ស្លាបព្រាបាយរៀងរាល់ថ្ងៃ គឺ ពេលព្រឹកម្ដង និងពេលល្ងាចម្ដង។ ពេលវេលាល្អបំផុតគឺ ២ ម៉ោងបន្ទាប់ពីបាយរួច៕

adverise with khmeread