2

បច្ចេកវិជ្ជា​កាន់តែ​ទំនើប​! ដេរ​របួស​ជិត​ក្នុងពេល ១៥ នាទី​ដោយ​ប្រើ​កាំរស្មីឡាស៊ែរ​

​    ​សម្រាប់​អ្នកជំងឺ​ភាគច្រើន ការ​ដេរ​របួស​ឱ្យ​ជិត​ប្រៀប​បីដូច​បន្ថែម​អំបិល​លើ​មុខរបួស​អ៊ីចឹង​។ ប៉ុន្តែ​បច្ចេកវិជ្ជា​ថ្មី​មួយ​អាច​នឹង​ជំនួស​តម្រូវការ​ក្នុង​ការយក​ម្ជុល​មក​ដេរ​ឬ​ដែក​លួស​មក​កឹ​ប​ដ៏​ឈឺផ្សា​ខណៈ​នៅ​អាច​កាត់បន្ថយ​ស្លាកស្នាម​បាន​ថែម​ទៀតផង​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ St Andrews University នៃ​ប្រទេស​ស្កុ​តឡែ​ន បាន​អភិវឌ្ឍន៍​នូវ​វិធីសាស្ត្រ​មួយ​ក្នុងការ​ប្រើប្រាស់​ឡាស៊ែរ​ដើម្បី​ភ្ជាប់​ជាលិកា​ចូលគ្នា និង​ព​ន្លឿ​ន​ការព្យាបាល​ឱ្យ​ឆាប់​ជាសះស្បើយ​។

​    ​បច្ចេកទេស​នេះ​ប្រើប្រាស់​នូវ​ថ្នាំ​ស្អិត​ម្យ៉ាងដែ​លអាច​ភ្ជាប់​ម៉ូលេគុល​កូ​ឡា​ជែ​ន​នៅក្នុង​ស្បែក​ឱ្យចូល​គ្នា​វិញ ពេល​ប៉ះ​ជាមួយនឹង​ឡាស៊ែរ​ពណ៌​បៃតង ដែល​វា​មើលទៅ​មិន​ខុស​អ្វី​ពី​បច្ចេកទេស​ដេរ​មុខរបួស​ក្នុង​ភាពយន្ត Star Trek នោះឡើយ​។

​    ​ដោយ​ប្រើ​នូវ​សរសៃ​អុ​ប​ទិ​ក​ដែល​អាច​រលួយ​ទៅវិញ ឡាស៊ែរ​ពណ៌​បៃតង​នេះ​អាច​ត្រូវបាន​បញ្ជូន​ចូលទៅ​ជ្រៅ​ក្នុង​ស្នាមរបួស​ដើម្បី "​ភ្ជាប់​ជាលិកា​" ចូលគ្នា​ឡើងវិញ​។

​    ​ការធ្វើ​តេស្ត​ជាច្រើន​បាន​បង្ហាញថា វិធីសាស្ត្រ​នេះ​អាច​ផ្ចិត​របួស​លើ​ស្បែក​ជ្រូក​ក្នុង​រយៈពេល​ប្រហែល ១៥ នាទី​ប៉ុណ្ណោះ​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ពីក្រោយ​បច្ចេកវិជ្ជា​នេះ​បាន​និយាយថា បច្ចេកវិជ្ជា​នេះ​អាច​ប្រើប្រាស់​បាន បន្ទាប់ពី​ការវះកាត់ និង​អាចមាន​ប្រយោជន៍​សម្រាប់​ការ​ប៉ះប៉ូវ​របួស​ខាងក្នុង​៕

​វីដេអូ​៖ ភាពយន្ត Star Trek ដែល​បង្ហាញ​វិធីសាស្ត្រ​ដេរ​មុខរបួស​ដោយ​ប្រើ​ឡាស៊ែរ

 

ប្រភព៖ ដេលីមែល

មតិយោបល់