ស្រីបារបីនាក់ ត្រូវប៉ូលិសថៃចាប់វៃខ្នោះ គ្រាន់តែ Live វីដេអូលើ Facebook ផ្សព្វផ្សាយផលិតផលស្រាបៀរ

ស្រីៗកំដរតាមបារមួយក្រុមនៅខេត្តសារ៉ាបុរី ស្ថិតនៅភាគខាងជើងទីក្រុងបាងកកត្រូវបានដាក់ទោសសម្រាប់ការអញ្ជើញមនុស្សដើម្បីឱ្យមកផឹកស្រានៅបាររបស់នាងតាមរយៈហ្វេសប៊ុក Live ដែលបំពានទៅនឹងច្បាប់គ្រប់គ្រងជាតិអាល់កុលនៅប្រទេសថៃ។

កាលពីថ្ងៃទី ២៣ ខែកក្កដា នាង Janjira “Pangpond” Jangsaka នាង Nantarika “Fahsai” Puekkleng និងនាង Nantida “Alice” Punyamanoch បាននាំគ្នា Live នៅលើហ្វេសប៊ុកដើម្បីផ្សព្វផ្សាយស្រាបៀររបស់ពួកនាងដោយទិញ ១ ទទួលបាន ១ ដោយឥតគិតថ្លៃនៅបារ Bar-cony Bar & Eatery។

ហើយកាលពីម្សិលមិញ ប៉ូលិសខេត្ត បានកោះហៅស្រីស្អាតទាំងបី បន្ទាប់ពីវីដេអូនោះទទួលបានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។

នាង Janjira បាននិយយាថាពួកនាងបាននិយាយអំពីការផ្សព្វផ្សាយស្រាបៀរនៅបាររបស់នាងប៉ុណ្ណោះ ហើយពួកគេមិនបានដឹងថាវាខុសនឹងច្បាប់នោះទេ។ ហើយចុងក្រោយពួកគេត្រូវបានផាកពិន័យសម្រាប់ការល្មើសលើកទី ១ និងបានទទួលស្គាល់ពីទោសកំហុសនេះ៕

adverise with khmeread