អ្នកប្រយុទ្ធ ISIS ចេញវីដេអូ ព្រមានថា នឹងសម្លាប់ប្រជាជនអ៊ីតាលី និងតួកគីដល់រដ្ឋធានីរបស់ពួកគេ

បុរសម្នាក់បានបង្ហាញខ្លួន និងនិយាយជាមួយនឹងភាសាអង់គ្លេសផ្ញើសារព្រមានវាយប្រហារជាថ្មីទៅលើប្រទេសអ៊ីតាលី និងតួកគី។

គាត់បាននិយាយសំដៅទៅកាន់កាមេរ៉ា ខណៈដែលបានព្រមានថា ប្រជាជននឹងត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ពួកគេ។

គេជឿជាក់ថា វីដេអូនេះបានផ្តិតនៅក្នុងទីក្រុងរ៉ាប៉ា ដែលជាទីក្រុងមួយស្ថិតនៅក្នុងប្រទេសស៊ីរី និងត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមភេរវកម្ម ISIS ។

ភេរវកររូបនេះបាននិយាយថា "នេះគឺជាសារផ្ញើទៅកាន់ស្តេចផារ៉ាអុងថ្មីនៃថ្ងៃនេះ Donald Trump! អ្នកប្រហែលជាចោលក្រសែភ្នែករបស់អ្នកលើរ៉ាប៉ា និងម៉ូស៊ុល ប៉ុន្តែយើងចោលក្រសែភ្នែករបស់យើងទៅលើ Constantinople (ទីក្រុងតួកគី) និងរ៉ូម (ទីក្រុងអ៊ីតាលី)។ Bi Idhn Allah, Bi Idhn Allah (ភាសាសាសនារបស់ ISIS)។  យើងនឹងចូលទៅសម្លាប់អ្នកនៅក្នុងផ្ទះរបស់អ្នក។

ភេរវកររូបនេះបានបញ្ចប់វីដេអូរបស់ខ្លួនជាមួយនឹងការបាញ់កាំភ្លើង ខណៈកំពុងស្រែកថា "Allahu akhbar"៕


 

adverise with khmeread