​ប្រធានាធិបតី​ហ្វីលីពីន​ហៅ​គីម​ជុង​អ៊ុន​ថា "​មនុស្ស​កន្ធាត់​ឆ្កួត​" និង​ថា​អាស៊ី​នឹង​រលាយ បើ​មេដឹកនាំ​កូរ៉េខាងជើង​វាយប្រហារ​នុយក្លេអ៊ែរ​

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​ព្រមាន​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម​ជុង​អ៊ុន គឺជា​មនុស្ស​ឆ្កួត​ដែល​អាច​បំផ្លាញ​ទ្វីបអាស៊ី​ដោយ​ចាប់ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ​។​

​លោក ឌូ​តឺ​តេ បាន​និយាយថា មេដឹកនាំ​ផ្ដាច់ការ​រូបនេះ​កំពុង​លេង​ជាមួយ​ប្រដាប់​ក្មេង​លេង​ដ៏​គ្រោះថ្នាក់ ហើយ​ថា មនុស្ស​មិនគួរ​ចាញ់បោក​មនុស្ស​កន្ធាត់​មុខស្រស់​រូបនេះ​ទេ​។​

​មេដឹកនាំ​ហ្វីលីពីន​បាន​វាយប្រហារ​គីម​ជុង​អ៊ុន មុន​កិច្ចប្រជុំ​សន្តិសុខ​ថ្នាក់​តំបន់​នៅ​ទីក្រុង​ម៉ានីល កន្លែង​ការធ្វើ​តេស្ត​របស់​រដ្ឋ​ឯកោ​មួយ​នេះ​នឹង​ក្លាយជា​របៀប​វីរៈ​ដ៏​ក្ដៅគគុក​។ លោក ឌូ​តឺ​តេ នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​នៅ​កិច្ចប្រជុំ​ថ្នាក់​តំបន់​។​

​ដោយ​ពណ៌នា គីម​ជុង​អ៊ុន ជា​មនុស្ស​ឆ្កួត បុរស​វ័យ ៧២ ឆ្នាំ​រូបនេះ​បាន​ព្រមាន​ថា "​ប្រសិនបើ​គាត់​បង្កើត​កំហុស អ៊ីចឹង​អាស៊ី​ខាងកើត​នឹង​ក្លាយទៅជា​ទឹកដី​ស្ងួត​ក្រៀមក្រោះ​ឥតប្រយោជន៍​។ សង្គ្រាម​នុយក្លេអ៊ែរ​នេះ​ត្រូវតែ​បញ្ឈប់ ព្រោះ​ប្រសិនបើ​ការប្រឈមមុខ​ដាក់គ្នា​ផ្ទុះឡើង​នៅទីនេះ វិទ្យុសកម្ម ដី ធនធាន ខ្ញុំ​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​ចំពោះ​យើង​។ យើង​នឹង​មិនអាច​ដាំ​ដុះ​អ្វីដែល​ឱ្យ​ផល​ទៀតឡើយ​"៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab