ក្រុងហូជីមិញចាប់ផ្តើមយុទ្ធនាការសាងសង់អាងគ្រប់គ្រងទឹកជំនន់

ការសាងសង់អាងគ្រប់គ្រងទឹកជំនន់មួយបានចាប់ផ្ដើមធ្វើនៅក្នុងទីក្រុងហូជីមិញ និងរំពឹងថារួចរាល់ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ។

គម្រោងនេះត្រូវបានអនុវត្តនៅផ្លូវ Vo Van Ngan ក្នុងសង្កាត់ Thu Duc កាលពីព្រឹកថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថា កាត់បន្ថយទឹកជំនន់ក្នុងសង្កាត់នោះ។

ក្រុមហ៊ុន Sekisui របស់ជប៉ុន និងដៃគូសហការវៀតណាម VMC Group គឺជាអ្នកទទួលបន្ទុកលើការសាងសង់នេះ។ យោងតាមប្រធានគ្រប់គ្រងក្រុមហ៊ុន VMC Group លោក Tran Van Chin បានឱ្យដឹងថា អាងនេះនឹងដាក់នៅក្រោមដី ហើយអាចផ្ទុកទឹកបាន ១០៩ ម៉ែត្រគូប។

ហើយទឹកដែលស្ដុកទុកនៅក្នុងនោះ ៩៥ ភាគរយនឹងយកទៅប្រើប្រាស់ និងពន្លត់អគ្គីភ័យ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab