ឃោរឃៅមែន!!! នាំកូនមន្ត្រី...យកទៅសម្លាប់ក្នុងផ្ទះសំណាក់...

ភ្នំពេញ ៖ នារីម្នាក់បានសុំម្តាយថា ទៅផ្សារមួយភ្លែត ហើយម្តាយបានផ្ញើលុយចំនួន៤០ដុល្លារឱ្យដូរ ស្រាប់តែបាត់ដំណឹងរហូតតាំងពីម៉ោង៩ព្រឹករហូតដល់យប់ ក៏ត្រូវអ្នកបោសសំអាតផ្ទះសំណាក់ មុនីកា ប្រទះឃើញដេកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះលេខ 253J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ប៉ូលិសនិយាយថា សពនារីរងគ្រោះដែលត្រូវគេរឹត ក សម្លាប់ សង្ស័យប្លន់យកម៉ូតូនិងលុយខាងលើនេះមានឈ្មោះ អី សុខា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ 

តាមសម្ដីឪពុកនារីរងគ្រោះឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មានមុខរបរជា នាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន បានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុប្រហែលម៉ោង៩ព្រឹក ម្ដាយនារីរងគ្រោះបានប្រើនាងឱ្យទៅដូរលុយ៤០ដុលា្លរ​ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាស៊ីនខូច ហើយរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1723 ទៅជាមួយ។ 

ប្រភពបន្តថា រហូតដល់ម៉ោង៧យប់ថ្ងៃកើតហេតុនេះ ទើបរូបគាត់ត្រូវជាឪពុកជនរងគ្រោះបានខលទៅនារីរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចលើកទូរស័ព្ទ ហើយប្រាប់ថា នារីគ្រោះត្រូវបានគេរឹត ក សម្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មុនីកា តាមបណ្ដោយផ្លូវ លេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើបានឱ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងជាង១ថ្ងៃរសៀល មានបុរសម្នាក់បានមកជួលបន្ទប់ដេក ហើយក្រោយមក ក៏មាននារីរងគ្រោះខាងលើ បានជិះម៉ូតូមកតាមក្រោយចូលទៅក្នុងបន្ទប់តែមួយ។ 

ក្រោយមក នៅរសៀលថ្ងៃកើតហេតុដដែល បុរសម្នាក់ដែលស្នាក់នៅជាមួយនារី រងគ្រោះខាងលើ បានចុះមកហើយកាន់សោម៉ូតូនារីរងគ្រោះ និងប្រាប់ថា ចេញទៅរកទិញអីហូបបន្តិច។ ដោយម្ចាស់ផ្ទះសំណាក់មុនីកា នឹកស្មានថា ពួកគេជាសង្សារ មនុស្សស្គាល់គ្នាទើបមិនសួរដេញដោលអីច្រើន ក៏ព្រមឱ្យបុរសរូបនោះចេញទៅតែម្ដង រហូត បុរសរូបនោះចេញទៅបាត់មិនឃើញត្រឡប់មកវិញ។

ប្រភពដដែលបានបន្តថា ក្រោយមក ក៏មានអ្នកសំអាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ ហើយឃើញបន្ទាប់ចំហរចោល ក៏បានហៅសួរ តែពេលនោះនារីគ្រោះមិនក្រោក ធ្វើឱ្យអ្នកសំអាតផ្ទះសំណាក់ចូលទៅដាស់។ តែពេលនោះនារីរងគ្រោះបានស្លាប់បាត់ ទៅហើយ។ ហើយអ្នកសំអាតផ្ទះសំណាក់ខាងលើ ក៏បានរត់ទៅប្រាប់ម្ចាស់ផ្ទះសំណាក់ ហើយក៏រាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

ប្រភពបន្តថា ក្នុងករណីខាងលើនេះ គឺ មិត្តប្រុសនារីរងគ្រោះ លួងលោមរួមរ័ក្សជាមួយគ្នា ហើយរឹត ក សម្លាប់ប្លន់យកម៉ូតូនិងលុយតែម្ដង ព្រោះនៅក្នុងបន្ទប់កើតហេតុ គេសង្កេតឃើញមានស្រោមអនាម័យដែលប្រើប្រាស់អស់ចំនួន២ និងបានបាត់ម៉ូតូនារី រងគ្រោះរួមទាំងលុយដែលម្ដាយនារីរងគ្រោះឱ្យយកទៅដូរផងដែរ។

តាមសម្ដីឪពុកនារីរងគ្រោះបានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានគូដណ្ដឹងរួចទៅហើយ និងជិតរៀបការនៅខែ១២ខាងមុខនេះ។

ក្រោយពេលកើតហេតុ សពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab