ម្តាយតិរច្ឆាន!!! យកកូនអាយុ ១៧ ខែផ្លុងចោលកណ្តាលវាលខ្សាច់ ៤ ថ្ងៃ ៤ យប់ រួចត្រឡប់យកសាកសពកប់ក្នុងរន្ធសត្វ

ស្រ្តីរស់នៅក្នុងរដ្ឋអារីហ្សូណាម្នាក់ដែលបានដាក់កូនស្រីវ័យ ១៧ខែរបស់ខ្លួនក្នុងរទេះកូនង៉ែត ដោយរុញនាងចូលទៅក្នុងវាលរហោលឋានវាលខ្សាច់ និងចាកចោលនាងរហូតបាត់បង់ជីវិតនៅលើតំបន់វាលខ្សាច់ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ត្រូវបានផ្តន្ទាទោសរយៈពេល ២០ឆ្នាំជាប់ក្នុងពន្ធនាគារ។

នាង Ashley Denise Attson វ័យ ២៣ឆ្នាំ បានប្រព្រឹត្តអំពើសម្លាប់ "ដោយចេតនា ឈាមត្រជាក់ កង្វះក្តីស្រឡាញ់" ទៅលើកុមារដែលគ្មានកំហុសមួយរូប។ នេះបើយោងតាមពាក្យសម្តីរបស់ចៅក្រមប្រចាំតំបន់លោក David Campbell កាលពីថ្ងៃចន្ទទី៣១កក្កដា ខណៈដែលគាត់បានដាក់ទោសជនជាប់ចោទជាប់ពន្ធនាគារ២០ឆ្នាំ។

នាង Attson បានសារភាពកំហុសចំពោះអំពើឃាតកម្មកម្រិតទី២ ដែលកើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៦ ដែលនាងបានប្រព្រឹត្តិនៅលើតំបន់ស្វយ័ត Navajo Nation ។

នាង Attson បានចាកចោលកូនស្រីរបស់នាងនៅក្នុងតំបន់វាលខ្សាច់សម្រាប់រយៈពេលបួនថ្ងៃ បួនយប់ មុនពេលដែលត្រឡប់ទៅយកសាកសព និងកប់វានៅក្នុងរន្ធសត្វមួយកន្លែង។ នេះបើយោងតាមសម្តីរបស់រដ្ឋអាជ្ញាកាលពីថ្ងៃអង្គារក្នុងសេចក្តីថ្លែងការណ៍មួយ៕ ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab