សិស្សសាលា៣នាក់ឆក់យក iPhone7plus បានសម្រេចម្ចាស់បើកម៉ូតូបំបុកដួលទាំងអស់គ្នាប៉ូលិសវ៉ៃខ្នោះបាន ៣ នាក់

​ភ្នំពេញ ៖ កម្លាំងល្បាតរបស់ប៉ូលិសប៉ុស្តិរដ្ឋបាលផ្សារដេប៉ូទី២ បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ជាក់ស្តែង ពីបទឆក់យកទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៩៦ ផ្លូវលេខ១២៨ ក្រុមទី១៧ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

​ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ ស៊្រុន ឈុនទី ហៅ ឡាទី ភេទប្រុស អាយុ​១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១E1 វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៥២បេ ផ្លូវ លេខ២៥៣ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក, ២-ឈ្មោះ រ៉េន សុខរតន: ហៅ រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សស្វ័យរិនថ្នាក់ទី១២ វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខពុំចាំ ផ្លូវលំ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ និង៣-ឈ្មោះ កុសល បញ្ញាសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨F2 អនុវិទ្យាល័យ សន្ធរម៉ុក ស្នាក់នៅផ្ទះលេខគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក។

​ចំណែកជនរងគ្រោះឈ្មោះ អ៊ឹង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ។

​វត្ថុតាងដែលបានចាប់យក ម៉ូតូពីរគ្រឿងម៉ាក Honda C110 ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BD-4677 មានលេខតួ និងលេខម៉ាស៊ីន 80 02894 និងម៉ាក Yamaha Sirius ពណ៌លឿង ពាក់ ស្លាកលេខភ្នំពេញ 1L-8044 មានលេខតួ និងលេខម៉ា ស៊ីន 933249។

​ប៉ូលិសបន្តថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១១ និង២០នាទី យប់ជនរងគ្រោះឈ្មោះ អ៊ឹង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានបើកម៉ូតូម៉ាក Honda Zoomerx ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FQ-6475 ឌុបសង្សារឈ្មោះ ម៉ៅ សុខមាន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ធ្វើដំណើរតាមផ្លូវ លេខ១២៨ ពីលិចមកកើត។

​ពេលមកដល់ចំណុចកើត ហេតុ ជនរងគ្រោះបានដកទូរស័ព្ទម៉ាក iPhone 7 plus ពណ៌ខ្មៅ ដែលមានស៊ីមលេខ 069 898 556 មកកាន់និយាយ។ ពេលនោះស្រាប់តែជនសង្ស័យពីរ នាក់ដែលជិះម៉ូតូម៉ាក Honda C110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-4677 ( ស៊្រុន ឈុនទី ហៅ ឡាទី និងឈ្មោះ រ៉េន សុខរតនៈ) បានមកអែបខាងស្តាំ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរង គ្រោះបានសម្រេច។

​ភ្លាមនោះជនសង្ស័យជិះម៉ូតូព្យាយាមគេចខ្លួន ត្រូវបានជនរងគ្រោះបានបើកម៉ូតូដេញតាម ហើយបានជិះ ម៉ូតូបំបុកម៉ូតូជនសង្ស័យ បណ្តាលឱ្យដួលម៉ូតូទាំង អស់គ្នា ហើយជនរងគ្រោះមានការរងរបួសទាំងពីរនាក់ ហើយយកទូរស័ព្ទបានមកវិញ។ ពេលនោះមានការអន្តរាគមន៍ពីសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់បានជាក់ស្តែង រួមទាំងបក្ខពួក០១នាក់ទៀតឈ្មោះ កុសល បញ្ញាសិទ្ធ ដែលជាអ្នកជិះម៉ូតូបិទគូទ។ ជនរងគ្រោះទាំងពីរនាក់ បានបញ្ជូនទៅព្យាបាលរបួសនៅគ្លីនិចពិភពពន្លឺ។

​បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាន ប៉ូលិសខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab