adverise with khmeread House burning

ខឹង​កម្ចាត់​កន្លាត​មិនចេះ​អស់ពី​ផ្ទះ ដុត​ផ្ទះ​ចោល​តែម្តង​!

​    ​គេ​ថា​ប្រសិនបើ​អ្នកឃើញ​កន្លាត​មួយ វា​ច្បាស់​ជាមាន​ច្រក​ប្រហោង​ណាមួយ​ហើយ​ដែល​វា​អាច​ចូល​បាន​។ ប៉ុន្តែ​តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នកឃើញ​វា​រាប់រយ​ក្បាល​? ពិតណាស់ អ្នក​គួរតែ​ត្រៀមខ្លួន​ហៅ​ឡានទឹក​ឱ្យ​ហើយ​ទៅ ព្រោះ​ផ្ទះ​អ្នក​ចាំបាច់​ត្រូវតែ​ដុតចោល​ហើយ​។

​    ​រឿងនេះ​មិនមែន​ជាការ​ប្រឌិត​មកលេង​សើច​នោះទេ​។ ក្នុង​ទីក្រុង​ប៉ា​ណា (Pana) រដ្ឋ​អ៊ី​លីណ​យស៍ (Illinois) ផ្ទះមួយ​ខ្នង​ដែល​សម្បូរ​សត្វ​កន្លាត​ពេក​ត្រូវបាន​ម្ចាស់ផ្ទះ​សម្រេចចិត្ត​ដុតចោល ហើយ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាន​ជីកដី​កប់​រន្ធ​កន្លាត​យ៉ាង​ប្រញាប់ប្រញាល់ មុននឹង​បាញ់​ទឹក​ពន្លត់ភ្លើង ដូច្នេះ​ទើប​កន្លាត​មិន​រាតត្បាត​ទៅផ្ទះ​អ្នកជិតខាង​។ វា​ជា​រឿង​ឃោរឃៅ​មួយ ដែល​ឃើញ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បញ្ជូន​កន្លាត​ទាំងនេះ​ទៅ​ឋាននរក ប៉ុន្តែ​វា​ជា​រឿង​រីករាយ​មួយ​សម្រាប់​មនុស្ស​ទៅវិញ បើទោះជា​ត្រូវ​ចំណាយ​អស់​ផ្ទះមួយ​ខ្នង​ក៏ដោយ​៕ 

 

adverise with khmeread
ប្រភព៖ ណូ​វ៉ា​

មតិយោបល់