ចេះតែមានហើយ!!! គេចពីការសងបំណុល ដោយវះកាត់កែមុខមាត់ថ្មី ដើម្បីកុំឱ្យម្ចាស់បំណុលចំណាំមុខ...ទាល់តែយូរទើបមើលអត់ស្គាល់!

ស្ដ្រីចិនម្នាក់ឈ្មោះ Zhu Najuan វ័យ ៥៩ ឆ្នាំ ត្រូវបានកោះហៅចូលតុលាការក្នុងប្រទេសចិនដើម្បីបង់ប្រាក់បំណុលដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះស្ដ្រីរូបនោះបានគេចពីការសងប្រាក់ដោយវះកាត់ប្ដូរមុខ កុំឱ្យម្ចាស់បំណុលស្គាល់។

តុលាការខេត្តអ៊ូហានបានប្រាប់លោកស្រី Zhu ឱ្យសងប្រាក់ទៅអ្នកចងការប្រាក់ ដែលឱ្យគាត់ខ្ចី ចំនួន ២៥ លានយ័ន (៣,៧ លានដុល្លារ) បន្ទាប់ពីស្ដ្រីនោះត្រូវបានរាយការណ៍ថាបានវះកាត់កែមុខ ដើម្បីគេចវេះពីការសងបំណុល។ នេះបើយោងតាមវេបសាយស៊ិនហួ។

ជាមួយនឹងមុខថ្មី ស្ដ្រីនោះបានព្យាយាមរស់នៅជាមួយនឹងអត្តសញ្ញាណថ្មីមួយ និងបានលាក់ខ្លួនកាលពីពេលថ្មីៗនេះក្នុងឆ្នាំនេះ។ គាត់ទីបំផុតត្រូវបានអាជ្ញាធរចាប់បានក្នុងទីក្រុង Shenzhen ក្នុងខែកក្កដា។

ប៉ូលិសអ៊ូហាន ដែលទៅទីក្រុង Shenzhen ដើម្បីចាប់ស្ដ្រីនោះ ភ្ញាក់ផ្អើលជាខ្លាំងនឹងមុខថ្មីរបស់ស្ត្រីនោះ។ ប៉ូលិសម្នាក់និយាយថា "យើងភ្ញាក់ផ្អើលបំផុតនៅកន្លែងកើតហេតុ។ ស្ដ្រីនោះមើលទៅដូចអាយុ ៣០ ឆ្នាំអ៊ីចឹង ហើយខុសពីរូបភាពដើមខ្លាំងណាស់"៕

adverise with khmeread