អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ត្រូវបានប៉ូលិសឃាត់ខ្លួនសាកសួរពាក់ព័ន្ធករណីផលិតគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ប៉ូលិសជាតិបានប្រាប់បណ្តាញសារព័ត៌មានថា អតីតឧបនាយករដ្ឋមន្រ្តីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​លោក នេត សាវឿន បានបញ្ជាក់ថា កម្លាំងប៉ូលិសរាជធានីភ្នំពេញ បានអនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ។

​រហូតមកដល់រសៀលថ្ងៃដដែលនេះ ប៉ូលិសកំពុងបន្តការសាកសួរតាមនីតិវិធីមិនទាន់ចប់នៅឡើយ ហើយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដ៏ច្រើនរង់ចាំស្តាប់លទ្ធផល និងវាសនាលោក ញឹក ប៊ុនឆៃ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab