​លោក Mark Zuckerberg ជួល​ប្រធាន​យុទ្ធសាស្ត្រ​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី​គ្លី​ន​តុ​ន បង្កឱ្យមាន​ការសង្ស័យ​ថា​គាត់​នឹង​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោក​ត្រាំ ក្នុង​ឆ្នាំ ​២០២០

​លោក Mark Zuckerberg បាន​ជួល​ប្រធាន​យុទ្ធសាស្ត្រ​យុទ្ធនាការ​របស់លោក​ស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន ដោយ​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​ប្រហែល​សម្លឹងមើល​អនាគត​ក្នុង​ផ្នែក​នយោបាយ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook រូបនេះ​បាន​ជួល​ក្រុមហ៊ុន​ស្ទង់​មតិ​របស់លោក Joel Benenson ដើម្បី​ស្រាវជ្រាវ​សម្រាប់​អង្គការ Chan Zuckerberg Initiative ដែលជា​អង្គការ​សប្បុរសធម៌​បង្កើតឡើង​ដោយ​លោក Zuckerberg និង​ប្រពន្ធ​របស់គាត់​គឺ​លោកស្រី Priscilla Chan​។​

​លោក Benenson មាន​ប្រវត្តិរូប​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដោយ​ដឹកនាំ​ក្រុមហ៊ុន Benenson Strategy Group និង​ធ្វើការ​ជាមួយ​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ ដោយ​រួមបញ្ចូល​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន និង​លោក បា​រ៉ា​ក់​អូ​បា​ម៉ា​។​

​ការជួល​នេះ​បាន​បន្ថែម​ការរំពឹងទុក​ថា លោក Zuckerberg នឹង​ប្រឡូក​ក្នុង​ពិភព​នយោបាយ ខណៈ​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា លោក​នឹង​ប្រកួតប្រជែង​ជាមួយ​ត្រាំ ប្រសិនបើ​គាត់​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២០​។​

​ខណៈ​តួនាទី​ថ្មី​របស់លោក Beneson មិនទាន់​ត្រូវ​ពណ៌នា​ពេញ​លេញជា​ព័ត៌មាន​លម្អិត សារព័ត៌មាន Politico បាន​រាយការណ៍​ថា គាត់​នឹងធ្វើ​ការស្រាវជ្រាវ​ឱ្យ​អង្គ​ការមិន​គិត​ប្រាក់ចំណូល​របស់​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​៕

adverise with khmeread