បែកថ្នាំដល់កម្រិតស្ដង់ដារ!!! ដុតផ្ទះខ្លួនឯងបំផ្លាញចោល...

ភ្នំពេញ ៖ បុរសម្នាក់ញៀនថ្នាំដល់កម្រិតមួយលេងដឹងខុស បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងបំផ្លាញចោលគ្មានសល់ បានធ្វើឱ្យម្តាយជាស្ត្រីមេម៉ាយរស់នៅយ៉ាងលំបាក បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ខ្លួនកូនយកទៅអនុវត្តច្បាប់។

​អំពើឆ្កួតៗខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣កន្លះរសៀលថ្ងៃទី២ សីហា ២០១៧នៅចំណុចក្រុមទី១១ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​ប៉ូលិសនិយាយថា ផ្ទះដែលឆេះប្រភេទថ្នក្រោមលើឈើទំហំ៧គុណនឹង៩ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ឆែ សុខន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាម្តាយជនល្មើសមុខរបរមេផ្ទះ។ ចំណែកកូនដែលញៀនថ្នាំ ត្រូវប៉ូលិសចាប់ខ្លួនឈ្មោះ មាស សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្តាយ។

​ប៉ូលិសបន្តថា ខណៈពេលជនល្មើសរូបនេះញៀនថ្នាំដល់កម្រិតក៏បានយកប្រេងចា ក៏ស្រោចលើផ្ទះដុតផ្ទះឆេះតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្ត៥គ្រឿងជួយបាញ់ទឹកពន្លត់។ យ៉ាងណាក៏ដោយផ្ទះបានឆេះខ្ទេចទាំងស្រុង ប៉ុន្តែមិនឆេះរាលដាលដល់ផ្ទះអ្នកដទៃឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab