មន្ត្រីវៀតណាមនិយាយថា ប្រទេសខ្លួននឹងអស់ខ្សាច់ធ្វើសំណង់ត្រឹមឆ្នាំ ២០២០ ស្របពេលតម្លៃខ្សាច់កើនឡើងខ្លាំងទប់លែងចង់ឈ្នះ

ប្រទេសវៀតណាមប្រហែលជាអស់ខ្សាច់ធ្វើសំណង់ត្រឹមឆ្នាំ ២០២០ ប្រសិនបើតម្រូវការលើធនធានមួយនេះបន្តលើសពីធនធានសរុបរបស់ប្រទេស។

សេណារីយ៉ូអំពីការព្រមាននេះត្រូវបានលើកឡើងដោយលោក Pham Van Bac នាយកនៃនាយកដ្ឋានសម្ភារៈសំណង់ក្រោមក្រសួងសំណង់ នៅសន្និសីទព័ត៌មានកាលពីថ្ងៃពុធម្សិលមិញ។

របាយការណ៍ក្រសួងបានបង្ហាញថា តម្លៃខ្សាច់ធ្វើសំណង់បានកើនឡើង ៥០ ទៅ ២០០ ភាគរយរវាងខែមីនានិងមេសា។

យោងតាមលោក Pham Van Bac បានឱ្យដឹងថា របាយការណ៍សរុបដែលត្រូវបានចងក្រងពីស្ថិតិដែលផ្ដល់ដោយខេត្តនិងទីក្រុងចំនួន ៤៩ នៅវៀតណាម បានរកឃើញថា ខ្សាច់និងគ្រួសចំនួន ៦៩១.៥១៦ លានម៉ែត្រគូប ត្រូវបានអនុម័តសម្រាប់ទាញយកមកប្រើប្រាស់នៅត្រឹមចុងឆ្នាំ​ ២០១៦។

ទិន្នន័យស្ទាបស្ទង់ពីឆ្នាំ ២០១៥ បានរកឃើញថា ខ្សាច់ប្រមាណ ៥០ ទៅ ៦០ លានម៉ែត្រគូបគឺត្រូវការចាំបាច់សម្រាប់តម្រូវការប្រចាំឆ្នាំពីគម្រោងសាងសង់ក្នុងប្រទេស។

រវាងឆ្នាំ ២០១៦ និង ២០២០ តម្រូវការក្នុងស្រុកសម្រាប់ខ្សាច់សំណង់ត្រូវគេប៉ាន់ស្មានថា នឹងមានចំនួន ២,១ ទៅ ២,៣ ពាន់លានម៉ែត្រគូប ខណៈធនធានខ្សាច់សរុបរបស់ប្រទេសមានប្រហែល ២ ពាន់លានម៉ែត្រគូប។

លោក Bac បានព្រមានថា ជាមួយអត្រាប្រើប្រាស់ខ្សាច់នៅវៀតណាម ប្រទេសនេះត្រូវគេព្យាករថា នឹងអស់ខ្សាច់សំណង់ត្រឹមឆ្នាំ ២០២០៕ ប្រភព៖វៀតណាម

adverise with khmeread