adverise with khmeread 1

បច្ចេកទេស​នេះ​អាច​ការពារ​ជីវិត​អ្នក​ពី​ការបាញ់បោះ​នៅក្នុង​កន្លែងធ្វើការ ឬ​នៅ​បន្ទប់​ច្រៀង​ខារ៉ាអូខេ​!

​    ​សូម​ស្វែងយល់​អំពី​របៀប​ការពារ​ជីវិត​របស់​អ្នក​ពី​ការបាញ់បោះ​នៅ​កន្លែងធ្វើការ ឬ​បន្ទប់​ច្រៀង​ខារ៉ាអូខេ ឬ​កន្លែង​ផ្សេងៗ​ទៀត​។ អ្នកជំនាញ​សុវត្ថិភាព លោក ប៊ី​ល ស្តា​ន​តុ​ន បានចង្អុលបង្ហាញ​ថា អ្នក​មិនអាច​នៅ​ស្ងៀម ឬ​មិន​ធ្វើ​បំលាស់​អ្វី​សោះឡើយ​ក្នុង​ស្ថានការណ៍​បែបនេះ​។ ការ​ពួតដៃគ្នា​ជា​ក្រុម​ដើម្បី​តទល់​ជាមួយនឹង​ការវាយប្រហារ​ដោយ​កាំភ្លើង មានន័យ​តែ​ម្យ៉ាង​គត់ គឺ ស្លាប់ និង​រស់​។

​    ​លោក​បានបង្ហាញ​ពី​របៀប​ដាក់​ខ្សែក្រវាត់​លើ​ត្រចៀកទ្វារ​ដើម្បី​ទប់​កុំឱ្យ​ទ្វារ​របើក បន្ថែម​ពីលើ​ការប្រើប្រាស់​របាំង និង​ប្រដាប់ប្រដា​ផ្សេងទៀត​ដើម្បី​ជួយ​ទប់​ការវាយប្រហារ​ដោយ​កាំភ្លើង​។

​    ​ការភ័យខ្លាច​តែងតែ​ធ្វើឱ្យ​មនុស្ស​ញ័រ​ដៃ​ញ័រ​ជើង​កម្រើក​មិន​រួច​ឡើយ ហើយ​វា​ជាការ​ប្រសើរ​បំផុត​ដែល​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​មានឱកាស​តទល់ ប្រសិនបើ​ណា​បើ​ទប់​ការវាយប្រហារ​នោះ​មិន​ជាប់​ទេនោះ​។ សូម​ចែករំលែក​ព័ត៌មាន​ដ៏​មានតម្លៃ​នេះ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ឱ្យ​បានដឹង​គ្រប់ៗ​គ្នា​។

​    ​សូម​ទស្សនា​វីដេអូ​អំពី​របៀប​ការពារ​ខ្លួន​ទាំងស្រុង​ដូចខាងក្រោម​៖

 

adverise with khmeread
ប្រភព៖ បរទេស

មតិយោបល់