បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរទេះភ្លើងបុកស្លាប់

​ភ្នំពេញ​ ៖​ មានករណីរទេះភ្លើងបុកនិងកិនបុរសម្នាក់ស្លាប់នៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧​ នៅចំណុចក្រុម៥៥ ភូមិ​១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា​ សាកសពឈ្មោះ​ រស់ យីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅបណ្តោះអាសន្នកន្លែងធ្វើការនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទីលំនៅអចិន្ត្រៃយ៍ ភូមិញ៉ែងញ៉ង ឃុំអូរស្ងើង ស្រុកត្រាំកក់ ខេត្តតាកែវ។

​ប៉ូលិសបន្តថាជនរងគ្រោះ​ (សាកសព) មកលេងផ្ទះបងស្រី ឈ្មោះ រស់ សុទី ដែលជួលផ្ទះស្នាក់នៅផ្លូវរថភ្លើង សង្កាត់បឹងកក់២ ​ខណ្ឌទួលគោក។ 

​ក្រោយមករងគ្រោះក៏ដើរចេញពីផ្ទះបងស្រីឆ្លងផ្លូវរថភ្លើងដើម្បីមករកទិញបាយនៅម្ខាងផ្លូវក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់១ ទិញរួចក៏ដើរត្រឡប់ទៅវិញត្រូវរថភ្លើងបុកស្លាប់តែម្តង។

​សាកសពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅភូមិញែងញង ឃុំអូស្ងើង ស្រុកត្រាំកក់ ខេត្តតាកែវ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab