ហួសចិត្ត!!! អស់ពីប្រើក្មេងប្រុស...ឥឡូវប្រើក្មេងស្រីលក់ថ្នាំញៀន

ភ្នំពេញ ៖ កន្លងមកសមត្ថកិច្ចប៉ូលិស អាវុធហត្ថបង្ក្រាបបានករណីក្មេងប្រុសតូចៗជាច្រើនករណីមកប្រព្រឹត្តអំពើឧក្រិដ្ឋ ដោយពួកសង្គមងងឹតប្រើមកលក់ថ្នាំញៀនដូចលក់ស្ករគ្រាប់។ ឥឡូវពួកគេបានប្រើក្មេងស្រីលក់ថ្នាំញៀនម្តង ធ្វើឱ្យទំពាំងស្នងឫស្សីក្លាយជាទំពាំងងាប់។ ជុំវិញករណីនេះពលរដ្ឋបានសំណូមដល់សមត្ថកិច្ចស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសឱ្យខាងតែបាន។

​ជាក់ស្តែងកម្លាំងប៉ូលិសប៉ុស្តីបឹងកក់ទី២ បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុករោងចក្រឆ្នាំងក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៣សីហា ឆ្នាំ២០១៧ វេលាម៉ោង៣​ និង១៥នាទីរសៀល ដោយឃាត់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស.ស.ណ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៩ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លាចំនួន៣០កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន)។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន ប៉ូលិសខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread