ឆ្មក់យូរហើយ ទើបតែថតជាប់ កញ្ចាញ់ចេញចេះក្បាច់កុងហ្វូ!!!

រូបភាពដ៏អស្ចារ្យខាងក្រោមនេះបង្ហាញពីថលជលិកសត្វដ៏ស្វាហាប់និងមានពណ៌គួរឱ្យទាក់ទាញបង្ហាញពីក្បាច់ការពារខ្លួនរបស់វា។

កញ្ចាញ់ចេកពណ៌បៃតងនេះត្រូវបានថតដោយជាងថតរូបសត្វព្រៃឈ្មោះ Edy Pamungkas នៅក្បែរផ្ទះរបស់គាត់ក្នុងទីក្រុង Regency ប្រទេសឥណ្ឌូនេស៊ី។

លោកបាននិយាយថា ​"ខ្ញុំសឹងមិនអាចជឿនៅពេលកញ្ចាញ់ចេកនេះចាប់ផ្ដើមបង្ហាញទម្រង់ដូចអ្នកហាត់ក្បាច់កុងហ្វូ។ នេះគឺជាកញ្ចាញ់ចេកដ៏កម្រសម្រាប់ខ្ញុំ។ ខ្ញុំបានឃើញកញ្ចាញ់ចេកនេះហក់ចុះឡើងនៅលើថ្មហើយទើបដឹងថា វាបានចាប់ផ្ដើមធ្វើចលនាដ៏គួរឱ្យចង់សើច"។

លោកបានបន្តថា "វាហាក់ដូចជាបង្ហាញក្បាច់កុងហ្វូរបស់សាវលីងត្រឹមប៉ុន្មានវិនាទី។ ខ្ញុំមិនប្រាកដថា វាបានធ្វើអ្វីទេ ប៉ុន្តែវាហាក់ដូចជាគ្រូអាជីពអ៊ីចឹង"។

កញ្ចាញ់ចេក ត្រូវគេរកឃើញភាគច្រើននៅប្រទេសចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម។ ជាមួយកម្ពស់អតិបរមាប្រហែល ៩ សង់ទីម៉ែត្រ កញ្ចាញ់ចេកញីលូតលាស់ធំជាងកញ្ចាញ់ចេកឈ្មោល ដែលមានពណ៌គួរឱ្យទាក់ទាញ៕

adverise with khmeread