adverise with khmeread Drug

ឃាត់បុរសម្នាក់តាមដីកាពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់

     ស្រុកស្អាង ៖ ប៉ូលិសស្រុកស្អាង ខេត្តកណ្តាលបានឃាត់បុរសម្នាក់នាវេលាម៉ោង១០ព្រឹក​ថ្ងៃទី៦ធ្នូឆ្នាំ២០១៥នៅចំណុចភូមិ សិត្បូឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាលតាមដីការបស់​សាលាដំបូងខេត្តកណ្ដាលពីបទជួញដូគ្រឿងញៀនខុសច្បាប់។
    ប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទឈ្មោះឈ្មោះ ណាំ សាត ហៅប៊ី ភេទប្រុសអាយុ២២ឆ្នាំ​មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិសិត្បូឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល។
     ប៉ូលិសបន្តថា ការចាប់ខ្លួនគឺយោងតាមដីកាលេខ ៥២៥ដកបចខចុះថ្ងៃទី ២១.០៧.២០១៥ របស់លោក គឹម ម៉េងចៅក្រមសើុបសួរសាលាដំបូង ខេត្តកណ្តាលពីបទ៖ ជួញដូរនូវសារធាតុ​ញៀនដោយខុសច្បាប់ដែលបានប្រព្រឹត្តនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី២៧ឧសភាឆ្នាំ២០១៥។ ក្នុងករណីនេះសមត្ថកិច្ចបានបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់