adverise with khmeread 1

មូលហេតុ​ដែល​អ្នក​គួរ​ចាប់ផ្តើម​ទទួលទាន​ម្សៅ​រមៀត​ឱ្យបាន​ម្តង​រៀងរាល់ថ្ងៃ​

​    ​មានការ​សិក្សា​អំពី​ការព្យាបាល​ចំនួន​ជាង ៦.០០០ ដង​មកហើយ​ដែល​បញ្ជាក់ថា ម្សៅ​រមៀត​គឺជា​ឱសថ​រុក្ខជាតិ​ព្យាបាល​លេខ ១ នាពេល​សព្វថ្ងៃនេះ​។ ក្រុម​អ្នកជំនាញ​ខាង​សុខភាព​បាន​យល់ស្រប​ថា ការទទួល​ទាន​ម្សៅ​រមៀត​តែ​បន្តិច​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ពោល​ប្រហែល ១ ស្លាបព្រា​កាហ្វេ ឬ ២ ស្លាបព្រា​កាហ្វេ អាចជួយ​រាងកាយ​របស់​អ្នកប្រឆាំង​នឹង​ការ​ហើម ការឈឺចាប់ ការ​ចាស់​មុន​អាយុ ជំងឺមហារីក និង​ជំងឺ​ជាច្រើន​មុខ​ទៀត​។

​    ​ហេតុផល​ដែល​ម្សៅ​រមៀត​មាន​អត្ថប្រយោជន៍​ដល់​ថ្នាក់​នេះ​គឺ​ដោយសារតែ​សារធាតុ​សកម្ម​បំផុត​ដែល​វា​ផ្ទុក​នៅ​ខាងក្នុង​ហៅថា Curcumin​។ សារធាតុ Curcumin បានធ្វើឱ្យ​ម្សៅ​រមៀត​ក្លាយជា​អ្នកប្រឆាំង​ការ​ហើម​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ការស្ទះ​ក្នុង​សរសៃឈាម និង​ប្រភេទ​នៃ​ជាតិពុល​ជាច្រើន រួមទាំង​របស់​មិនល្អ​នៅក្នុង​រាងកាយ​របស់​អ្នក​ផងដែរ​។

​    ​ទោះយ៉ាងណា រាងកាយ​របស់​យើង​មិន​អស្ចារ្យ​ដល់​ថ្នាក់​អាច​ស្រូបយក​សារធាតុ Curcumin បាន​ដោយ​ខ្លួន​វា​នោះទេ​។ ហេតុ​ដូច្នេះហើយ អ្នក​ចាំបាច់​ត្រូវ​បន្ថែម​ម្រេចខ្មៅ​បន្តិច​ចូលទៅក្នុង​ម្សៅ​រមៀត ដើម្បី​បង្កើន​ការ​ស្រូបយក​សារធាតុ​នេះ​។

​    ​សូម​មើល​អត្ថប្រយោជន៍​សុខភាព​មួយចំនួន​ដែល​ម្សៅ​រមៀត​អាច​ផ្តល់​ឱ្យដល់​អ្នក​៖

​    ​១. ជំនួយ​ខួរក្បាល​ឱ្យ​ល្អ​ប្រសើរឡើង​
​    ​ម្សៅ​រមៀត​ជួយ​រក្សា​ខួរក្បាល​ឱ្យមាន​សុខភាព​ល្អ និង​បំពេញ​មុខងារ​បាន​ប្រសើរ ព្រមទាំង​អាច​ទប់ស្កាត់បាន​នូវ​ជំងឺ​វង្វេង (Alzheimer's) និង​ជំងឺ​បាត់​ការចងចាំ​ផងដែរ​។

​    ​២. ប្រឆាំងនឹង​ការ​ហើម​យ៉ាង​សក្តិ​សិទ្ធ​
​    ​សារធាតុ Curcumin ដែល​រកឃើញ​ក្នុង​ម្សៅ​រមៀត​មាន​សមាសធាតុ​ប្រឆាំង​ការ​ហើម​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ដោយ​អ្នក​មិនចាំបាច់​ទិញ​ថ្នាំ​មក​លេប​នោះឡើយ​។ វា​អាចជួយ​សម្រាល​ការ​ហើម​ដោយសារ​ជំងឺ​ពោះវៀន ជំងឺ​រលាក​សន្លាក់ ជំងឺ​រលាក​លំពែង និង​ជំងឺ​ជាច្រើន​ទៀត​។

​    ​៣. ជួយ​ដល់​សុខភាព​បេះដូង​
​    ​សារធាតុ Curcumin អាចជួយ​កម្ចាត់​កំណក​ដែល​ស្ទះ​ក្នុង​សរសៃឈាម ហេតុនេះហើយ​បានជា​វា​នឹង​ជួយ​មិនឱ្យ​មានការ​កកឈាម​ក្នុង​សរសៃឈាម​ដែល​នាំទៅដល់​ការកើត​ជំងឺ​បេះដូង​នោះ​។ ក្រៅពីនេះ​វា​ក៏​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ប្រភេទ​មិនល្អ​ឈ្មោះថា LDL នៅក្នុង​សរសៃឈាម​ផងដែរ​។

​    ​៤. ជួយ​ដល់​ការរំលាយ​អាហារ​
​    ​ដោយសារ Curcumin មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការ​ហើម ដូច្នេះ​វា​មាន​សមត្ថភាព​ខ្លាំងណាស់​ក្នុងការ​បន្ធូរបន្ថយ​ការ​ហើមពោះ ការ​ឆ្អល់ពោះ និង​បញ្ហា​រំលាយ​អាហារ​។ វា​ក៏​ជួយ​ជំរុញ​រំញោច​ក្រពះ​នោម​ផងដែរ ដូច្នេះ​មនុស្ស​ដែលមាន​ជំងឺ​ទាក់ទង​នឹង​ក្រពះ​នោម​គួរ​ចៀសវាង​កុំ​ទទួលទាន​វា​រៀងរាល់ថ្ងៃ ព្រោះ​វា​អាច​នឹង​ជំរុញ​រំញោច​ហួស​កម្រិត​។

​    ​នៅមាន​អត្ថប្រយោជន៍​សុខភាព​ច្រើន​រាប់មិនអស់​ទៀត ដែល​អាច​ទទួលបាន​ពី​ការទទួល​ទាន​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​រៀងរាល់ថ្ងៃ ហើយ​វីដេអូ​នៅ​ខាងក្រោម​នឹង​ពន្យល់​នូវ​អត្ថប្រយោជន៍​សុខភាព​បន្ថែមទៀត​ដែល​ម្សៅ​រមៀត​ផ្តល់ឱ្យ​។ សូម​បន្ថែម​ម្សៅ​រមៀត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ហើយ​ព្យាយាម​លាយ​វា​ចូលក្នុង​មុខម្ហូប​របស់​អ្នក ជាពិសេស​វា​មាន​រសជាតិ​ឆ្ងាញ់​ពេល​ដាក់​ក្នុង​ស៊ុប ដំឡូង​បំពង និង​ញាំ​បន្លែ​៕

 

adverise with khmeread
ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់