បានទៅលេងមាត់សមុទ្រម្តង ឪពុកហាមកូនកុំឱ្យបរិភោគគ្រឿងសមុទ្រ និងទឹកដោះ ក្រែងលោអាឡែរហ្ស៊ីអេះដៃពីរ...ស្រាប់តែព្រឹកឡើង ដល់ក!

ឪពុក​ម្តាយ​មួយ​គ្រួសារ​នោះ បាន​នាំ​កូន​ទៅ​លេង​មាត់សមុទ្រ​។ ដល់​ពេល​អាហារ​ល្ងាច​ក៏បាន​ទៅ​ជួល​បន្ទប់​សណ្ឋាគារ​សម្រាក ហើយ​បរិភោគ​អាហារ​ពេល​ល្ងាច​នៅក្នុង​ភោជនីយដ្ឋាន នៃ​សណ្ឋាគារ​នោះ​តែម្តង​។ ពេលនៅដល់​តុ​បរិភោគ​អាហារ កូនតូចស្រាប់តែនិយាយថា...

កូនតូច : ម៉ាក់​! ប៉ា​! កូន​ចង់​ ញ៉ាំបង្កង ក្តាម​សមុទ្រ​!

ម្តាយ : កូន​សួរ​ទៅ​ប៉ា​ទៅ​! ចង់​ញ៉ាំអី ញ៉ាំទៅ​!

ឪពុក : កូន​ញ៉ាំអាហារ​ដូចជា សាច់គោ សាច់ជ្រូក ត្រី​ទឹកសាប​បាន​ហើយ​កូន អាហារ​សមុទ្រ​ធ្វើឱ្យ​រមាស់ខ្លួន​ណា​! 

ពេល​អាហារ​បានចាប់ផ្តើមលើកមកដល់ កូន​នោះ​មុខ​ក្រ​ញូវ​ដោយសារ​តែ​អាហា​រពុំ​សូវ​ឆ្ងាញ់​ពិសា​...

កូនតូច : ប៉ា​! ប៉ា​! កូន​ចង់​ញ៉ាំទឹកដោះគោឆៅ ១​កំប៉ុង​!

ឪពុក : ញ៉ាំទឹក​សុទ្ធ​បាន​ហើយ​កូន​។ ទឹកដោះគោ​កើត​អាឡែរ​ហ្ស៊ី​ហើ​មមុខ ហើម​មាត់​អេះ​ខ្វាច​ពេញ​ខ្លួន​ឥឡូវ​នេះ​ហើយ​! 

លុះ​ព្រឹក​ឡើង​ពេល​ត្រូវ​រៀបចំ​ខ្លួន​ទៅ​លេង​មាត់សមុទ្រ​ស្រាប់តែ​ឪពុក​ចេញ ត្រអក​ឡើង​កន្ទួល​ឃ្មិល​ពេញ​ខ្លួន​អេះ​ឡើង​ញាប់ដៃ​... ពេល​កូន​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​ស្រែក​ស្តីឱ្យ​ឪពុកថា ៖

កូនតូច : ឃើញ​ទេ​! ពេល​ញ៉ាំបាយ​ប៉ា​ឯង​ធ្វើ​ឫក​ញ៉ាំទឹក​សុទ្ធ​។ ដល់​ពេល​កូន​ដេក​លក់​ ប៉ា​ឯង​លួច​មឹម​ដោះម៉ាក់ ឱ្យ​ស្រឡះ​សាធុ​ទៅ​! ឃើញទេទឹកដោះ អាឡែរហ្ស៊ីអ៊ីចឹង!៕

adverise with khmeread