សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំងបើកអ៊ីនធឺណេត ២ កន្លែងណែនាំ ២ ចំណុច

ភ្នំពេញ ៖ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក រួមមានមន្ត្រីសាលាខណ្ឌ, ប៉ូលិសខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងបានចុះ ត្រួតពិនិត្យទីតាំងបើកអ៊ីនធឺណេត នៅក្នុងមូលដ្ឋាន សង្កាត់ផ្សារដើមគរ ចំនួន០២ទីតាំង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០នាទី ល្ងាចដោយបានណែនាំ ម្ចាស់ទីតាំងអនុវត្តបទបញ្ជា២ចំណុច។

​សមត្ថកិច្ចបានឱ្យដឹងថា ១-ទីតាំងយីហោ សេវាអ៊ីនធឺណេតវិស័យពត៌មាន ( ៣៦៥ Net ) ផ្ទះលេខ៧៣ ផ្លូវ២១៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មានលិខិតអនុញ្ញាតិលេខ ២៣១ ល-អ ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ មានសុពលភាពរហូតដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ចេញដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ និង២-ទីតាំង យីហោ សេវាអ៊ីនធឺណេត ( ៣៦៥ Net ) ផ្ទះលេខ៣៦៨ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានលិខិតអនុញ្ញាតលេខ ៣០៧ ល-អ ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ មានសុពលភាពរហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ ចេញដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ។

​ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានធ្វើការណែនាំដល់ទីតាំងទាំងពីរ ដូចជា១-មិនឱ្យមានការបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង២-មិនឱ្យមានការប្រើ ប្រាស់គ្រឿងញៀនខុសច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab