រឿងលោក ញឹក ប៊ុនឆៃ កាន់តែធ្ងន់ធ្ងរ!!!

​ភ្នំពេញ ៖ ការចាប់ខ្លួន អតីតឧបនាយករដ្ឋមន្ដ្រី លោកញឹក ប៊ុនឆៃ បានឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧​ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ​ត្រូវបានសួរនាំ នៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅវេលាថ្ងៃត្រង់ទី០៣ ខែសីហា។

​លោកនាយឧត្តមសេនីយ៍ នេត សាវឿន ស្នងការប៉ូលិសជាតិបានបញ្ជាក់ថា កម្លាំងប៉ូលិសរាជធានីភ្នំពេញ បានអនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋានរាជធានីភ្នំពេញ។

​គួររំលឹកថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង គឺជាទីប្រឹក្សា របស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ។

​សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានរកឃើញវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀនជាច្រើន គេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខ រដ្ឋ ហើយរថយន្តស៊ីរ៉ែននេះគឺសម្រាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយក រដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។

ក​ម្មករមើលថែដីទីនោះបានអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៍ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការ លាយថ្នាំសម្រាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសម្រាប់ធ្វើជីដាំស្មៅឱ្យគោស៊ី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab