សម័យនេះហើយនៅប្រើច្បាប់ព្រៃ!!! បំពេញការងារមិនបានដូចគោលដៅកំណត់របស់ក្រុមហ៊ុន ពិន័យឱ្យផឹកទឹកបង្គន់ ទុកជាការដាក់ពិន័យ

វីដេអូនៃបុគ្គលិកម្នាក់កំពុងផឹកទឹកបង្គន់បានបង្ហាញឱ្យដឹងថា តើក្រុមហ៊ុនមួយចំនួនក្នុងប្រទេសចិនអាក្រក់យ៉ាងណា។ ខណៈដែលក្រុមហ៊ុនជាច្រើនមានធម៌មេត្តាត្រឹមតែព្រមានបុគ្គលិករបស់ពួកគេដែលធ្វើមិនដល់គោលដៅកំណត់ ប៉ុន្ដែក្រុមហ៊ុននេះវិញប្រើវិធីសាស្រ្តផ្សេងដើម្បីពិន័យដល់បុគ្គលិកយ៉ាងឃោរឃៅនៅទីក្រុង Guang។

យោងតាមវេបសាយ Shanghaiist បុគ្គលិកចិនរូបនេះត្រូវបានពិន័យសម្រាប់ការងារមិនល្អ និងសម្រេចមិនដល់គោលដៅដែលបានកំណត់។ ក្នុងវីដេអូ យើងឃើញបុគ្គលិកប្រុសម្នាក់បានដាក់ទឹកមួយកែវប្លាស្ទិកមកពីបង្គន់ និងបង្ខំខ្លួនឯងឱ្យផឹកទឹកដ៏កខ្វក់នោះ។

យ៉ាងណាមិញ បុគ្គលិកដែលត្រូវបានគេពិន័យប្រហែលបានធូរស្បើយចិត្តខ្លះ បន្ទាប់ពីអ្នកថតវីដេអូនោះប្រឈមមុខនឹងច្បាប់។ ប៉ូលិសក្នុងស្រុកបានចាប់អ្នកដែលបានថតវីដេអូនោះហើយ និងបានឃុំឃាំងរយៈពេល ៤ ថ្ងៃទៀតផង។ ហើយគួរឱ្យសោកស្ដាយផងដែរសម្រាប់ជនរងគ្រោះ ដែលវីដេអូនេះបែកធ្លាយពេញបណ្ដាញសង្គម WeChat និងបណ្ដាញសង្គមផ្សេងៗទៀត ដែលធ្វើគាត់ទទួលរងការអាម៉ាស់ជាខ្លាំង៕

adverise with khmeread