​ជួប​ជាមួយ​សេដ្ឋី​ស្រី​វ័យក្មេង​សាច់​សខ្ចី​!!! នាង​ចូលចិត្ត​បំផុត​គឺ​...

​ប្រវត្តិរូប​របស់​នាង Chryseis Tan នៅលើ​បណ្ដាញ​សង្គម Instagram ពិតជា​សាមញ្ញ ៖ "​ខ្ញុំ​ចង់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​"​។​

​ពិតណាស់ មនុស្ស​ជាច្រើន​មាន​គោលបំណង​ដូច​នាង​ដែរ ដើម្បី​ឃើញ​កន្លែង​ថ្មីៗ​។ ប៉ុន្តែ​មនុស្ស​ទាំងនោះ​មិនមែនជា​កូនស្រី​របស់​មហាសេដ្ឋី​ពាន់​លាន​ម៉ាឡេស៊ី​ឡើយ​។​

​នាង Tan វ័យ ២៨ ឆ្នាំ ជា​វិនិយោគិន​និង​នាយក​ប្រតិបត្តិ ហើយ​ចូលចិត្ត​ធ្វើដំណើរ​តាម​យន្តហោះ​ផ្ទាល់ខ្លួន​។​

​ខាងក្រោម​នេះ​គឺជា​មូល​ហេតុដែល Follower ចំនួន ១៧៨.០០០ របស់​នាង​មិន​ឆ្អែត​មិន​ឆ្អន់​ចំពោះ​ជីវិត​ឆើតឆាយ​របស់​នាង​។​

​នាង Chryseis Tan លើសពី​ទទួលបាន​មរតក​ទៅទៀត ឪពុក​របស់​នាង​លោក Vincent Tan គឺជា​បុរស​មាន​ជាងគេ​ទី ២០ នៅ​ប្រទេស​ម៉ាឡេស៊ី​...​ប៉ុន្តែ​នាង​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​ដោយ​ធ្វើឱ្យ​នាង​តែង​ជាប់រវល់​។ នាង​គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berjaya Times Square ដែល​ផ្សារ​ទំនិញ​ដ៏​ធំ​នៅ​ម៉ាឡេស៊ី​។​

​នាង​ក៏​ជា​វិនិយោគិន​នៅ Goxip ដែលជា​កម្មវិធី​ម៉ូដ​សម្លៀកបំពាក់ ដែល​ស្វែងរក​អាវ​ក្នុង​រូបភាព​និង​ប្រាប់​អ្នកប្រើប្រាស់​ពី​កន្លែង​ដែល​ត្រូវ​ទិញ​អាវ​ស្រដៀង​នេះ​។​

​ស្ទីល​ផ្ទាល់ខ្លួន​របស់​នាង​គឺ​ទាន់សម័យ​។ Tan ចូលចិត្ត​ធ្វើដំណើរ​តាម​យន្តហោះ​ផ្ទាល់ខ្លួន ដោយ​ទៅ​ទីកន្លែង​នានា​នៅលើ​ពិភពលោក​។​

​ទោះយ៉ាងណា​កាលពី​ខែមិថុនា នាង​បាន​ភ្ជាប់ពាក្យ​ជាមួយ Faliq Nasimuddin ដែលជា​កូនមហា​សេដ្ឋី​ពាន់​លាន​ម៉ាឡេស៊ី​៕  

adverise with khmeread