អច្ឆិរយៈមែន!!! អ្នកជំងឺបេះដូង រស់នៅដោយគ្មានបេះដូង និងជីបចរ ដោយសារឧបរកណ៍...

ក្នុងឆ្នាំ ២០១១ បុរសវ័យ ៥៥ ឆ្នាំម្នាក់ឈ្មោះ Craig Lewis ជិតស្លាប់ដោយសារតែបេះដូងមានបញ្ហាហៅថា "Amyloidosis"។ វាគឺជាជំងឺប្រព័ន្ធភាពស៊ាំមួយដ៏កម្រ ដែលបណ្ដាលឱ្យកកើតនូវប្រូតេអ៊ីនមិនធម្មតា ជាលទ្ធផលធ្វើឱ្យបេះដូង ក្រលៀន និងថ្លើមមានបញ្ហា ។ ដោយមិនមានថ្នាំព្យាបាលភ្លាមៗ Craig នឹងស្លាប់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារតែមិនមានអ្នកផលិតឧបករណ៍បេះដូងអាចជួយសង្រ្គោះជីវិតរបស់គាត់។

ប៉ុន្ដែវេជ្ជបណ្ឌិតអច្ឆិរយៈពីររូបមកពីវិទ្យាស្ថាន Texas Heart Institute បានរកឃើញដំណោះស្រាយថ្មីសន្លាងមួយ ដោយប្តូរបេះដូងចេញជំនួសជាមួយនឹងឧបករណ៍ហៅថា Continuous Flow ដែលអនុញ្ញាតឱ្យឈាមចរាចរពេញរាងកាយរបស់គាត់ដោយមិនចាំបាច់មានជីបចរ។

វេជ្ជបណ្ឌិតលោក Billy Cohn និងលោក Bud Frazier បានយកបេះដូងរបស់លោក Lewis ចេញ និងបន្ទាប់មកដំឡើងឧបករណ៍នោះឡើង។ ត្រឹមតែមួយថ្ងៃអ្នកជំងឺមានអារម្មណ៍ល្អប្រសើរឡើង និងនិយាយជាមួយគ្រូពេទ្យបានទៀត។

វេជ្ជបណ្ឌិតលោក Billy Cohn គឺជាគ្រូពេទ្យវះកាត់ជើងចាស់ ហើយគាត់ជាអ្នកបង្កើតឧបករណ៍មួយ និងជាអ្នកស្រាវជ្រាវដែលចំណាយពេលយ៉ាងច្រើនក្នុងជីវិតរបស់គាត់ដើម្បីបង្កើតបច្ចេកវិជ្ជាជំនួស ឬជួសជុលបេះដូងមនុស្ស។ ទន្ទឹមនេះ លោក Bud Frazier ក៏បានផលិតឧបករណ៍នោះជាមួយគ្នាពេលខ្លះផងដែរ និងបានសាកវាលើកូនគោជិត ៥០ ក្បាល។

ពួកគេបានយកបេះដូងគោចេញ និងជំនួសជាមួយនឹងឧបករណ៍របស់ពួកគេ ហើយពីមួយថ្ងៃទៅមួយថ្ងៃកូនគោកាន់តែប្រសើរឡើង ស៊ី ដេក និងបំលាស់ទីបាន។ ប៉ុន្ដែមានតែលើកនេះទេ ដែលឈាមរត់លើរាងកាយមនុស្សដោយគ្មានបេះដូង៕

adverise with khmeread