លោក Jose Mourinho : តម្លៃ១៩៨លានផោនសម្រាប់ Neymar គឺជាតម្លៃដ៏ស័ក្តសមនិងមិនថ្លៃទេ

លោក Mourinho ជឿថា តម្លៃផ្ទេរ១៩៨លានផោនសម្រាប់ខ្សែប្រយុទ្ធ​ Neymar គឺជាតម្លៃខ្ពស់​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ ហើយ​លោកក៏​បាន​សម្តែង​ការ​បារម្ភ​ផងដែរ​ថា កិច្ច​ព្រមព្រៀង​ផ្ទេរនេះ​នឹងធ្វើ​តម្លៃ​ខ្លួន​កីឡាករ​ខ្លះ​កើន​ឡើង​។

ប្រសិនបើ PSG អាចសម្រេច​កិច្ច​ព្រមព្រៀងផ្ទេរ​​ Neymar ពី Barcelona ​ជា​ផ្លូវ​ការ​មែននោះ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​នឹង​មាន​តម្លៃច្រើនជាង​ ទ្វេ​ដងលើស​តម្លៃផ្ទេរ​៩៨​លានផោន​ដែល​  Man Utd បាន​ចំណាយ​ទៅលើ​​ Paul Pogba ពីក្លឹប Juventus កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន។

លោក Mourinho បាន​និយាយថា “​នៅពេល​យើង​ចំណាយ​ប្រាក់​សម្រាប់​ Pogba ខ្ញុំ​បាន​និយាយថា វាមិនថ្លៃ​ទេ។ ​ខ្ញុំគិត​ថា Neymar គឺដូចជា​ Pogba ដែរ។ ខ្ញុំមិនគិតថាគាត់​មាន​តម្លៃថ្លៃ​ទេ។ តម្លៃ​២០០​លានផោន​ខ្ញុំ​មិនគិតថាថ្លៃ​នោះទេ”។

គ្រូបង្វឹករូបនេះបន្តថា “ Neymar គឺជា​កីឡាករ​ឆ្នើមម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើមបំផុតក្នុង​ពិ​ភព​លោក”៕

adverise with khmeread