adverise with khmeread Zirka

Zika ឥឡូវ​អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​

​    ​វីរុស​ហ្ស៊ី​កា (Zika) គឺជា​វីរុស​ដែល​កើតចេញពី​មូស​ខ្លា​។ វា​ជា​គ្រួសារ​របស់​វីរុស​ឈ្មោះ ផ្លា​វី​វី​រី​ដេ (Flaviviridae) និង​វីរុស​ឈ្មោះ ផ្លា​វី​វីរុស (Flavivirus) ដែល​ចម្លង​តាមរយៈ​មូស​ខ្លា​ប្រភេទ Aedes ដែល​សកម្ម​នាពេល​ថ្ងៃ​។ មេរោគ​ឆ្លង ដែល​គេ​ហៅថា ហ្ស៊ី​កា​នេះ ជារឿយៗ​បង្ហាញ​រោគសញ្ញា​ស្រាលៗ​តែប៉ុណ្ណោះ ឬ​គ្មាន​រោគសញ្ញា​តែម្តង​។​

​    ​វីរុស​ហ្សី​កា​អាច​បង្ក​ឱ្យ​ខូច​ខួរក្បាល​របស់​ទារក ជាហេតុ​ធ្វើឱ្យ​ទារក​កើតមក​មាន​ក្បាល​តូច​ខុសពី​ធម្មតា​។

​    ​វីរុស​ហ្ស៊ី​កា​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ទ្វីបអាហ្វ្រិក​ក្នុង​ឆ្នាំ ១៩៤៧ ដែល​ផ្ទុក​តាម​ខ្លួន​សត្វ​មូស​ខ្លា ដែលមាន​ឈ្មោះថា Aedes Aegypti ដែល​ល្បី​ផងដែរ​ក្នុងការ​ផ្ទុក​នូវ​វីរុស​ដ៏​គ្រោះថ្នាក់​ដូចជា ជំងឺ Chikungunya ជំងឺ​គ្រុន​លឿង និង​ជំងឺគ្រុនឈាម​។ ខណៈដែល​វីរុស​នេះ​អាច​ឆ្លងតាម​រយៈ​មូស​ខាំ ករណី​មួយ​ក្នុង​សហរដ្ឋអាមេរិក​បានបង្ហាញ​ថា វីរុស​នេះ​ក៏​អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​ផងដែរ​។

​    ​ក្នុង​ឆ្នាំ ២០០៨ បុរស​ម្នាក់​ដែល​ធ្វើដំណើរ​មក​ទីក្រុង​ដា​ឡាស​ពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ឆ្លង​ជំងឺ​ហ្ស៊ី​កា រួច​បាន​ចម្លង​ទៅ​ប្រពន្ធ​របស់គាត់ ប៉ុន្តែ​មិនបាន​ឆ្លងទៅ​កូន​របស់គាត់​នោះទេ​។

​    ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៣ ក្រុម​អ្នកវិទ្យាសាស្ត្រ​បារាំង​បាន​រកឃើញ​ហ្ស៊ី​កា​នៅក្នុង​គំរូ​ទឹកកាម​របស់​បុរស​ជន​ជាតិ​តា​ហ៊ី​ទី​អាយុ ៤៤ ឆ្នាំ​ជា​យូរយារ បន្ទាប់ពី​វីរុស​នេះ​បាន​បាត់​ពី​ឈាម​របស់លោក ដោយ​នេះ​បង្ហាញថា មានលទ្ធភាព​ខ្ពស់​ណាស់​ដែលថា​មេរោគ​ហ្ស៊ី​កា​អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​។

​    ​ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​ផ្អាក​សកម្មភាព​ផ្លូវភេទ​ចំពោះ​អ្នក​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ដែល​ផ្ទុះ​វីរុស​ហ្ស៊ី​ការ​នាពេល​ថ្មីៗ​នេះ​៕

 

adverise with khmeread
ប្រភព៖ Viral4Real

មតិយោបល់