ហួសចិត្ត!!! ចោរគេលួចលុយលួចម៉ូតូ ចោរនេះវិញលួចបង្គោលភ្លើង

ប៉ូលិសនៅប្រទេសហូឡង់បានចាប់បុរសម្នាក់ពីបទលួចបង្គោលភ្លើងពីរដើម ដាក់ជាប់លើដំបូលរថយន្តរបស់គាត់។ ​នេះបើតាមប្រភព BBC។

មន្ត្រីប៉ូលិសក្រុង Lelystad មិនច្បាស់ថាបង្គោលភ្លើងនេះមកពីណាទេ ប៉ុន្តែពួកគេបានសន្មត់ថាវាត្រូវបានលួច។

ហើយពួកគេគឺដូចជាជនបំពានច្បាប់ផ្សេងៗទៀតដែរ ប៉ុន្ដែករណីមួយគឺចម្លែកបំផុត។ ប៉ូលិសហូឡង់បានរកឃើញរថយន្តនេះគឺមិនមានធានារ៉ាប់រងទេ ហើយបណ្ណបើករបររបស់អ្នកបើករថយន្តនោះគឺផុតកំណត់តាំងពីឆ្នាំ ២០១៦។ រថយន្តក៏បានរកឃើញថាចាក់សាំងមិនបង់ប្រាក់ និងអ្នកបើកបរស្ថិតក្រោមជាតិស្រវឹងផងដែរ។

ហើយរូបភាពនេះផងដែរ ត្រូវបានថតបង្ហោះនៅលើហ្វេសប៊ុកដោយប៉ូលិសក្រុង Lelystad កាលពីថ្ងៃទី ១ សីហា៕
 

adverise with khmeread