ជាងផ្សាដែកខ្ទាតផ្កាភ្លើងឆេះសាខាធនាគារ ABA ផ្អើលឈុល

ភ្នំពេញ ៖ មានអគ្គីភ័យមួយកើតឡើងនៅសាខាធនាគារ ABA ស្ថិតមៅផ្ទះលេខ១៦៦ ស្ថិត​តាមបណ្តោយ ផ្លូវសុធារស ក្រុមទី៤០ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង​១០ និង២៥នាទី​ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ហាក់ លីម៉ូ ភេទស្រី អាយុ៥៥ឆ្នាំ បានជួលផ្ទះនេះឱ្យទៅធនាគារ ABA ដើម្បីបើកសាខាថ្មី ហើយឱ្យជាងផ្សាដែកកែលម្អបណ្តាលឱ្យបែកផ្កាភ្លើងផ្អើលឈុលតែម្តង។

ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានចេញប្រតិបត្តិការបាញ់ពន្លត់ចំនួន​ ៥ គ្រឿងបានទាន់ពេលវេលាមិនបណ្តាលឱ្យឆេះខូចខាតធ្ងន់ធ្ងរឡើយ៕

adverise with khmeread