ផ្អើលពេញស្រុកភូមិ!!! ដំរីលុតជង្គង់នៅពីមុខមឈូស ដើម្បីលាម្ចាស់វា ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

វីដេអូកម្សត់មួយបានផុសកាលពីថ្ងៃចន្ទ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតស្រក់ទឹកភ្នែកជំនួស ពេលដែលដំរីមួយក្បាលលុតជង្គង់នៅពីមុខមឈូសម្ចាស់របស់វាដើម្បីលាមិត្តជិតស្និទ្ធរបស់ខ្លួន។

លោក Somjai Chuenprasaeng អាយុ ៦៥ ឆ្នាំបានស្លាប់ដោយមិនបានរំពឹងទុក នៅពេលបើកត្រាក់ទ័រធ្លាក់ផ្លូវ និងបុកបុរសចំណាស់ ខណៈដែលគាត់កំពុងអង្គុយលេងនៅទីធ្លាខាងមុខផ្ទះ នៅក្នុងភាគខាងត្បូងខេត្ត Surat Thani ប្រទេសថៃ។

ក្នុងវីដេអូយើងឃើញដំរីឈ្មោល ឈ្មោះ Plai Panom អាយុ ២០ ឆ្នាំ នៅពីមុខនិងលុតជង្គង់មុខមឈូសសាកសពរបស់ម្ចាស់វា។

ហើយកូនរបស់សាកសពបានអង្គុយពីលើដំរី ខណៈដែលវាលុតជង្គង់នៅមុខមឈូស។ កូនរបស់សាកសព គឺឈ្មោះ Pramote Chuenprasaeng អាយុ ៤៣ បាននិយាយថា គ្រួសារគាត់មិនបានអញ្ជើញដំរីនោះទេ ដែលជាធម្មតាទុកវានៅឆ្ងាយពីផ្ទះ ៥ គីឡូដី ប៉ុន្ដែដំរីនេះវាមានបំណងផ្សេង។ កូនគាត់បន្តថា ថ្ងៃយកឪពុកខ្លួនទៅពេទ្យដំរីបាត់ខ្លួនរកមិនឃើញទេ។ កូនរបស់គាត់បានរកឃើញដំរីនោះនៅក្បែរកន្លែងមានឧបទ្ទវហេតុ។

Chuenprasaeng បន្តទៀតថា ដំរីនោះធំក្លិនគាត់ ព្រោះឪពុកគាត់ជិះដំរីនោះរាល់ថ្ងៃ។ ហើយនៅពេលបុណ្យសព ដំរីនោះក៏បាននៅទីនោះតែម្ដង។ ដំរីធំក្លិនគាត់ក្នុងមឈូស និងគោះមឈូសនោះ មុនពេលលុតជង្គង់និយាយពាក្យលាចុងក្រោយ។ ហើយមនុស្សជាច្រើនបាននាំគ្នាកាន់ទូរស័ព្ទដៃថត ពេលបានឃើញទិដ្ឋភាពបែបនេះ។

កូនគាត់ក៏បានបញ្ចេញមតិថា មិនដឹងក្ដីស្រឡាញ់របស់ឪពុកខ្លួនមានលើដំរីនោះច្រើនប៉ុណ្ណាទេ ហើយគាត់ស្បថថានឹងមើលថែវាជំនួសឪពុកខ្លួនដូចគាត់ចិញ្ចឹមវាអ៊ីចឹង៕

adverise with khmeread