កម្មវិធី គាំទ្រវិស័យអប់រំរបស់ក្រុមហ៊ុន TODAY ISP

ក្រុមហ៊ុន TODAY ISP បានបន្តកម្មវិធីគាំទ្រវិស័យអប់រំរបស់ខ្លួន ដោយការគាំទ្របោះឆ្នោតវិទ្យាល័យតាមរយៈ Poll របស់បណ្តាញសង្គមហ្វេសប៊ុក ចាប់ពីថ្ងៃទី ០៣ ខែសីហា រហូតដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧។ ចំពោះវិទ្យាល័យ ទទួលបានការគាំទ្រច្រើនជាងគេនោះនឹងឈ្នះការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃ។

តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំ ក្រុមហ៊ុនជឿជាក់ថានឹងអាចជួយសម្រួលការសិក្សាមួយផ្នែកធំរបស់លោកគ្រូ អ្នកគ្រូនៅវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដូចជាការស្វែងរកកម្មវិធីសិក្សានិងទាញយកព័ត៌មានថ្មីៗជុំវិញពិភពលោក មកចែករំលែកដល់ប្អូនៗសិស្សានុ​សិស្ស​ទាំងអស់។ ទើបក្រុមហ៊ុន TODAY ISP​ នូវតែបន្តរៀបចំកម្មវិធីគាំទ្រវិស័យអប់រំ ដោយ​ការបោះឆ្នោតតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជ្រើសរើសយកវិទ្យាល័យដែលទទួលបានជ័យជម្នះ ដើម្បីផ្តល់ជូនសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃ។ ហេតុនេះ សូមចូលរួមជួយគាំទ្រវិស័យអប់រំ ដោយគ្រាន់តែបោះឆ្នោតដល់វិទ្យាល័យដែលអ្នកពេញចិត្តតាមរយៈ links ខាងក្រោម ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧៖https://www.facebook.com/events/822273721269412/permalink/822278494602268/?ref=1&action_history=null

សូមបញ្ចាក់ថា TODAY ISP គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត ដោយប្រើប្រព័ន្ធ អុបទិចក្រោមដីដែលផ្តោតសំខាន់លើទីផ្សារ អាជីវកម្ម និង​សហគ្រាសធំៗ រួមជាមួយសេវាជំនួយបច្ចេកទេសខ្ពស់។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​

adverise with khmeread