adverise with khmeread 1

ឃាត់​យុវជន​ម្នាក់​រួមភេទ​ជាមួយ​អនីតិជន​អាយុ​១៥​ឆ្នាំ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០​កុ​ម្ភះ​ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព រួមភេទ​លើ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ​នៅ​ចំណុច​ផ្ទះ​លេខ​៣២១H ភូមិ​តាងៅ សង្កាត់​និរោធ  ខណ្ឌ​ច្បារអំពៅ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ស​.​ស​.​រ​.​ភេទ​ស្រី ឆ្នាំ​កំណើត ២០០២ ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ ។​

   ចំណែក​ជនសង្ស័យ​ឈ្មោះ​ឡេង ស៊ី​និ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ  ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។​

   ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ស្រឡាញ់គ្នា​ជាមួយ​ជនសង្ស័យ​រយពេល​ជិត​២​ឆ្នាំ​មកហើយ ។ លុះដល់​យប់ ថ្ងៃទី​៩​ខែ​កុ​ម្ភះ​ឆ្នាំ ២០១៦​ជនរងគ្រោះ​បាន​ទៅ​ដេក​ផ្ទះ​ជនសង្ស័យ ។​រហូតដល់​ព្រឹក​ឡើង​មោ​៉​ង​៦​ថ្ងៃទី ១០​កុ​ម្ភះ​ឆ្នាំ​២០១៦​ជនសង្ស័យ​បាន​ត្រឡប់​មកពី​ដេក​ផ្ទះ​មីង​វិញ ឃើញ​ជនរងគ្រោះ​នៅលើផ្ទះ​ក៏​នាំគ្នា​ឆា​បាយ​ហូប រួចហើយ​នាំគ្នា​រួមភេទ​ជាមួយគ្នា​នៅលើផ្ទះ​បានសម្រេច​ម្តង ។​

    លុះដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​ម្តាយ​ជនរងគ្រោះ​បាន​ដើររក​ជនរងគ្រោះ​ឃើញ នៅផ្ទះ​ជនសង្ស័យ ក៏​មក​ដាក់​ពាក់​បណ្តឹង រួច​សមត្ថកិច្ច​ក៏បាន​ទៅ​នាំខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​ម្តាយ​នាំទៅ​ពិនិត្យ សុខភាព​នៅ​មន្ទីរពេទ្យបង្អែក រាជធានី​ភ្នំពេញ ។​

     បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់