លើលោកនេះមានតែយន្តហោះនេះមួយទេ សំណាងជាងគេ ដែលមានអ្នកបើកបរខ្លាំង អាចចុះចតទាំងកង់មុខជាប់គាំង ប៉ុន្តែអ្នកដំណើរអស់ព្រលឹងរលីង!

ត្រឡប់មើលសកម្មភាពចតយន្តដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន Jet Blue ក្នុងឆ្នាំ ២០០៥ ដែលអ្នកបើកយន្តហោះបានសង្គ្រោះមនុស្សជាង ១០០ នាក់ បន្ទាប់ពីកង់យន្តមានបញ្ហាបញ្ច្រាស់ទិសស្រប។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០៥ ដោយយន្តហោះ Jet Blue មួយគ្រឿងផ្ទុកអ្នកដំណើររហូតដល់ទៅ ១៤៦ នាក់ ហោះជុំវិញរដ្ឋ California រយៈពេល ៣ ម៉ោងដើម្បីឱ្យសាំងជិតអស់ មុនពេលអ្នកបើកយន្តហោះសម្រេចចុះចតនៅព្រលានយន្តហោះ Los Angeles International Airport។

ភាពតានតឹងបានកើនឡើងពីមួយនាទីទៅមួយនាទី ខណៈដែលផ្សាយផ្ទាល់តាមរយៈប៉ុស្ដិ៍ទូរទស្សន៍ ហើយវាបញ្ចប់ទៅដោយការបែកផ្កាភ្លើងដោយសារការកកិតរបស់កង់យន្តហោះខាងមុខ ដែលបញ្ច្រាស់ទិសស្រប។

ទីបំផុតយន្តហោះ JetBlue Flight 292 បានចុះចត ហើយទម្រាំយន្តហោះឈប់ គឺរត់អស់ ៣ គីឡូម៉ែត្រនៅម៉ោងប្រហែល ៦ និង ១៩ នាទីល្ងាច ហើយទាំងអ្នកបើកយន្តហោះ និងអ្នកដំណើរខ្លះភ័យញាប់ញ័រ ខ្លះអង្គុយបន់តែព្រះ ខ្លះទៀតបេះដូងលោតឡើងចង់ចេញពីទ្រូងទៅហើយ ខណៈដែលសំឡេងកង់យន្តហោះផ្ទុះបន្លឺឡើង។

ក្រោយយន្តហោះបានឈប់ដោយសុវត្ថិភាព ម្នាក់ៗមានព្រលឹងឡើងវិញ និងមានរថយន្តសង្គ្រោះបន្ទាន់ ទាំងឡានពន្លត់អគ្គិភ័យមកចោមរោម រួមទាំងអ្នកកាសែតផងដែរ៕

adverise with khmeread