ឆែករកអាវុធជាតិផ្ទុះបែរជារកឃើញថ្នាំញៀនឃាត់បុរស ២ នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ដែលមានកម្លាំងសរុបរួមចំនួន ៥៧ នាក់បានចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខវត្តនិរោធតាមផ្លូវជាតិលេខ១ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាយប់ថ្ងៃទី៤ សីហា ២០១៧ បែរជារកឃើញថ្នាំញៀន១៨កញ្ចប់។

សមត្ថកិច្ចបានឱ្យដឹងថា ជាលទ្ធផលត្រួតពិនិត្យម៉ូតូឆ្លងកាត់ ២៦៧ គ្រឿង រថយន្ត១៥គ្រឿងអាវុធឆ្លងកាត់គ្មាន។ ក្នុងការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន ២ នាក់មានលាក់ទុកវត្ថុក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ១៨ កញ្ចប់ថងតូច និងបានធ្វើការឃាត់ខ្លួន និងមូតូមួយគ្រឿងយកមកប្រគល់ប៉ូលិសផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការសាក់សួរបន្តតាមនីតិវិធី។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់ប្រាប់ពីអត្តសញ្ញាណជនសង្ស័យទាំង២នាក់ នៅឡើយ៕

adverise with khmeread